ត្រាំអះអាងនឹងបញ្ចប់សង្គ្រាមអ៉ីរ៉ង់ក្នុងរយៈពេល ២-៣សប្ដាហ៍ទៀត

ត្រាំអះអាងនឹងបញ្ចប់សង្គ្រាមអ៉ីរ៉ង់ក្នុងរយៈពេល ២-៣សប្ដាហ៍ទៀត

សហរដ្ឋអាមេរិកនឹងចាកចេញពីអ៉ីរ៉ង់ក្នុងរយៈពេល ២-៣សប្ដាហ៍ទៀត បន្ទាប់ពីជាង១ខែនៃសង្គ្រាមប្រឆាំងប្រទេសនេះ។ នេះបើយោងតាមការអះអាងរបស់លោកដូណាល់ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក នៅថ្ងៃទី៣១ មីនា។

សង្គ្រាមអ៉ីរ៉ង់

លោកត្រាំបានអះអាងថា៖ “គ្មានហេតុផលអ្វីដែលយើងស្ថិតនៅអ៉ីរ៉ង់ក្នុងពេលយូរមិនកំណត់មួយនោះឡើយ។ អាមេរិកបានកម្ទេចរួចហើយ មួយផ្នែកធំនៃសមត្ថភាពផលិតមីស៊ីលរបស់អ៉ីរ៉ង់។ យើងនឹងបញ្ចប់ការងាររបស់យើងហើយ ខ្ញុំគិតថា ក្នុងពេល២សប្ដាហ៍ ឬប៉ុន្មានថ្ងៃបន្ថែមពីនេះ ឬតិចជាងនេះទៀត យើងនឹងបញ្ចប់ការងាររបស់យើងហើយ។”

កិច្ចព្រមព្រៀងសន្តិភាព

លោកបានលើកឡើងម្យ៉ាងទៀតថា វាអាចដែលសហរដ្ឋអាមេរិកនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយក្នុងពេលបន្តិចទៀត។ លោកបានបញ្ជាក់ថា៖ “អ្វីៗដែលខ្ញុំបានធ្វើគឺចាកចេញពីអ៉ីរ៉ង់ ហើយយើងនឹងធ្វើក្នុងពេលដ៏ឆាប់ខាងមុខនេះ និងដោយប្រញាប់ប្រញាល់។”

ក្នុងសារមួយតាមបណ្ដាញសង្គម TRUTH SOCIAL លោកត្រាំបានស្នើដល់បណ្ដាប្រទេសដែលមិនជួយសហរដ្ឋអាមេរិកក្នុងការវាយប្រហារអ៉ីរ៉ង់ ហើយដែលមិនព្រមទិញប្រេងអាមេរិកឲ្យនាំគ្នាមកកាន់ច្រកសមុទ្រហ័រមូស គ្រាន់តែដើម្បីទទួលបានប្រេង។

ច្រកសមុទ្រហ័រមូស

លោកត្រាំបានអះអាងជាថ្មីនៅយប់ថ្ងៃទី៣១ មីនាថា៖ “ប្រសិនបើបារាំងនិងប្រទេសផ្សេងៗទៀតចង់បានប្រេង នោះពួកគេមានតែលើកគ្នាឆ្លងកាត់ច្រកសមុទ្រហ័រមូស។ សហរដ្ឋអាមេរិកគ្មានអ្វីត្រូវធ្វើក្នុងច្រកសមុទ្រនោះទៀតទេ។ អ្វីដែលកើតមាននៅច្រកសមុទ្រហ័រមូស យើងលែងសម្លឹងមើលទៀតហើយ។”

អត្ថបទសរសេរដោយ ខាន់ សុខឃន
កែសម្រួលដោយ ស្រីណា

administrator

Related Articles