ណេតាន់យ៉ាហ៊ូប្រកាសបន្តសង្គ្រាមប្រឆាំងអ៊ីរ៉ង់ ដោយអះអាងថា ‘យើងនឹងកម្ទេចរបបភេរវកម្ម’

ណេតាន់យ៉ាហ៊ូប្រកាសបន្តសង្គ្រាមប្រឆាំងអ៊ីរ៉ង់ ដោយអះអាងថា ‘យើងនឹងកម្ទេចរបបភេរវកម្ម’

ណេតាន់យ៉ាហ៊ូ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រកាសយ៉ាងច្បាស់ថា អ៊ីស្រាអែលនឹងបន្តយុទ្ធនាការយោធាប្រឆាំងនឹងអ៊ីរ៉ង់ ដោយចាត់ទុកការវាយប្រហារនេះជា “ការកម្ទេចរបបភេរវកម្ម”។

ការប្រកាសនេះធ្វើឡើងក្រោយពីប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានលើកឡើងពីឆន្ទៈបញ្ចប់សង្គ្រាម ប៉ុន្តែទាមទារការធានាថាជម្លោះនឹងមិនកើតឡើងម្តងទៀត។

សង្គ្រាមមជ្ឈិមបូព៌ា

លោក ណេតាន់យ៉ាហ៊ូ បានអះអាងក្នុងសេចក្តីថ្លែងការណ៍ថា៖ «យុទ្ធនាការនេះមិនទាន់ចប់នៅឡើយទេ។ យើងនឹងបន្តកម្ទេចរបបភេរវកម្មអ៊ីរ៉ង់»។ លោកបន្ថែមថា៖ «យើងត្រូវតែធ្វើសកម្មភាព ហើយយើងបានធ្វើសកម្មភាពរួចហើយ»។

សង្គ្រាមនេះចាប់ផ្តើមនៅថ្ងៃទី២៨ កុម្ភៈ ដោយអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកបានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតូឡាស់ អាលី ខាមេណៃ និងបង្កឱ្យមានរលកនៃការវាយប្រហារសងសឹកនៅទូទាំងតំបន់មជ្ឈិមបូព៌ា។

ការរិះគន់

ចំណែកលោក Yair Lapid មេដឹកនាំគណបក្សប្រឆាំង បានរិះគន់ការអះអាងរបស់លោក ណេតាន់យ៉ាហ៊ូ ដែលថា «ខ្ញុំបានផ្លាស់ប្តូរមជ្ឈិមបូព៌ា»។ លោក Lapid បានឆ្លើយតបថា៖ «អ្នកស្ទើរតែបានផ្លាស់ប្តូរមជ្ឈិមបូព៌ាហើយ តែនៅទីបំផុតវាបានបង្ហាញថាគ្មានការផ្លាស់ប្តូរអីទេ»។

ការប្រកាសរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលនេះ កើតឡើងក្នុងពេលដែលតំបន់មជ្ឈិមបូព៌ាកំពុងជួបប្រទះនូវភាពតានតឹងយោធាខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្តថ្មី។

administrator

Related Articles