ស្នងការនគរបាលភ្នំពេញដាក់បទបញ្ជាពង្រឹងសន្តិសុខសម្រាប់បុណ្យចូលឆ្នាំថ្មី

ស្នងការនគរបាលភ្នំពេញដាក់បទបញ្ជាពង្រឹងសន្តិសុខសម្រាប់បុណ្យចូលឆ្នាំថ្មី

រាជធានីភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចេញបទបញ្ជាពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងព្រឹត្តិការណ៍«នគរសង្ក្រាន្ត»។

កិច្ចប្រជុំស្នងការនគរបាលភ្នំពេញ

កាលពីរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ លោកជួន ណារិន្ទ បានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍លទ្ធផលការងារសន្តិសុខត្រីមាសទី១ និងលើកទិសដៅការងារបន្តសម្រាប់ត្រីមាសទី២។ កិច្ចប្រជុំមានការចូលរួមពីស្នងការរង អនុប្រធានផែនការ នាយការិយាល័យជំនាញទាំង៣៣ អធិការនគរបាលខណ្ឌទាំង១៤ និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត។

លោកស្នងការបានដាក់បទបញ្ជាឱ្យអង្គភាពពង្រឹងការត្រួតពិនិត្យ គ្រប់គ្រងតាមដានសភាពការណ៍សន្តិសុខ ជាពិសេសរាល់មុខសញ្ញាបង្កចលាចលសង្គម និងមុខសញ្ញាចោរលួចឆក់ប្លន់។

ការពង្រឹងសន្តិសុខបុណ្យចូលឆ្នាំ

ក្នុងឱកាសបុណ្យចូលឆ្នាំ លោកស្នងការបានណែនាំឱ្យពង្រឹងត្រៀមកម្លាំងអន្តរាគមន៍ រៀបចំផែនការការពារតាមមូលដ្ឋានដូចជាវត្តអារាម កន្លែងសប្បាយភាព និងរមណីយដ្ឋាន។ លោកក៏បានជំរុញឱ្យមានការយកចិត្តទុកដាក់ដោះស្រាយសម្រួលចរាចរណ៍ ជាពិសេសលំហូរចេញនៅពេលចរាចរណ៍មមារញឹក។

ជាមួយគ្នានោះ លោកស្នងការបានឲ្យត្រៀមរថយន្តបង្ការពន្លត់ និងសង្គ្រោះអគ្គិភ័យ ដើម្បីចេញអន្តរាគមន៍ក្នុងករណីកើតឡើងអគ្គិភ័យ។ លោកបានណែនាំមិនអនុញ្ញាតឱ្យមានការលេងបាញ់ទឹក ប៉ាតម្សៅ គប់ទឹក ដោយចលនាឱ្យនាំគ្នាលេងល្បែងប្រជាប្រិយខ្មែរ។

ក្នុងកិច្ចប្រជុំនេះផងដែរ លោកស្នងការបានប្រគល់បណ្ណសរសើរជូនស្នងការរង នាយការិយាល័យជំនាញ និងអធិការនគរបាលខណ្ឌសរុបចំនួន២៨នាក់ ដែលមានស្នាដៃចូលរួមបំពេញភារកិច្ចបានល្អ។

administrator

Related Articles