រថយន្តក្រឡុកស៊ីម៉ង់ត៍ឆេះយ៉ាងខ្លាំងនៅភ្នំពេញ សល់តែគ្រោងឆ្អឹង

រថយន្តក្រឡុកស៊ីម៉ង់ត៍ឆេះយ៉ាងខ្លាំងនៅភ្នំពេញ សល់តែគ្រោងឆ្អឹង

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងនៅពេលយប់ នៅពេលដែលរថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿងបានឆេះយ៉ាងសន្ធោសន្ធៅ នៅតាមផ្លូវសុខៗ ដោយសល់តែគ្រោងឆ្អឹងប៉ុណ្ណោះ។

រថយន្តក្រឡុកស៊ីម៉ង់ត៍ឆេះនៅភ្នំពេញ

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៦:៣០នាទីយប់ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ នៅក្បែរស្តុបតាំងរនាម លើផ្លូវក្រវ៉ាត់ក្រុងទី៣ សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។

ទីតាំងកើតហេតុក្បែរស្តុបតាំងរនាម

អ្នកបើកបររថយន្តគឺផានសុខ ហេង អាយុ៣៦ឆ្នាំ ដែលស្នាក់នៅផ្ទះម្តុំវត្តព្រះធាតុ ខណ្ឌដង្កោ។ តាមការបរិយាយរបស់អ្នកបើកបរ គាត់កំពុងដឹកបេតុងពីក្រុមហ៊ុនម្តុំគួរស្រូវ ឆ្ពោះទៅចាក់នៅខាងបែកចានស្រុកអង្គស្នួល ខេត្តកណ្តាល។

រថយន្តក្រឡុកស៊ីម៉ង់ត៍មុនពេលឆេះ

“នៅពេលដែលខ្ញុំបើកមកដល់ក្បែរស្តុបតាំងរនាម មានប្រជាពលរដ្ឋធ្វើដំណើរមកពីក្រោយស្រែកប្រាប់ថា មានអណ្តាតភ្លើងឆេះចេញពីខាងក្រោមក្បាលការប៊ីនរថយន្ត។ ខ្ញុំក៏ឈប់ចុះពីរថយន្តភ្លាម រត់ទៅដងទឹក និងយកបំពង់ពន្លត់អគ្គិភ័យបាញ់ទប់ស្កាត់ជាបណ្តោះអាសន្ន។” អ្នកបើកបរបានរាយការណ៍។

ការអន្តរាគមន៍របស់កម្លាំងសង្រ្គោះ

ភ្លាមនោះ កម្លាំងសង្រ្គោះ ៧១១ បានចេញទៅជួយអន្តរាគមន៍បាញ់ពន្លត់មុន ក្រោយមកក៏មានរថយន្តម្លាំងជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចេញទៅជួយអន្តរាគមន៍បន្ថែម។

ការពន្លត់ភ្លើងដោយម្លាំងជំនាញ

ក្រោយពីការអន្តរាគមន៍យ៉ាងស្វិតស្វាញ កម្លាំងសង្រ្គោះបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង ទើបអាចរលត់ភ្លើងបាន។ សំណាងល្អដែលក្នុងហេតុការណ៍នេះ គ្មាននរណាម្នាក់រងរបួសទេ ប៉ុន្តែរថយន្តត្រូវបានខូចខាតទាំងស្រុង។

រថយន្តក្រឡុកស៊ីម៉ង់ត៍ក្រោយពីឆេះ

សមត្ថកិច្ចកំពុងស៊ើបអង្កេតពីមូលហេតុពិតប្រាកដនៃការឆេះ ដោយសង្ស័យថាអាចមានការឆ្លងចរន្តអគ្គិសនី។ ការឆេះនេះបានបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋដែលធ្វើដំណើរនៅតាមផ្លូវនោះ។

ទីតាំងកើតហេតុក្រោយពីពន្លត់ភ្លើង

ដោយ ៖ ភារ៉ា ដង្កោ

administrator

Related Articles