MG ចេញម៉ូដែលថ្មីៗ ៣ប្រភេទឆ្នាំ២០២៦ ដើម្បីចាប់យកទីផ្សារ SUV និង Hybrid នៅកម្ពុជា

MG ចេញម៉ូដែលថ្មីៗ ៣ប្រភេទឆ្នាំ២០២៦ ដើម្បីចាប់យកទីផ្សារ SUV និង Hybrid នៅកម្ពុជា

រាជធានីភ្នំពេញ៖ ទីផ្សាររថយន្តឆ្នាំ២០២៦ កំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដោយអតិថិជនកាន់តែចូលចិត្តរថយន្តប្រភេទ SUV និង Hybrid ដែលមានបច្ចេកវិទ្យាទំនើបៗ និងសន្សំសំចៃប្រេងឥន្ធនៈ។

MG ZS SUV

យោងតាមរបាយការណ៍ទីផ្សារ រថយន្តប្រភេទ SUV នៅតែគ្របដណ្តប់លើការលក់ទូទាំងពិភពលោក ខណៈរថយន្តប្រភេទ Hybrid កំពុងក្លាយជាជម្រើសពេញនិយម។ ដើម្បីឆ្លើយតបទៅនឹងនិន្នាការនេះ ក្រុមហ៊ុន MG Cambodia បានណែនាំម៉ូដែលសំខាន់ៗថ្មីៗសម្រាប់ដើមឆ្នាំ២០២៦ រួមមាន៖ MG ZS, MG HS Hybrid+ និង MG D60 SUV-7 កៅអី។

MG HS Hybrid+

១. រថយន្ត MG ZS – SUV តូចដ៏ឆ្លាតវៃសម្រាប់ការបើកបរប្រចាំថ្ងៃ ជាមួយតម្លៃត្រឹមតែ $27,990។ រថយន្តនេះមានការរចនាទំនើប ផ្នែកខាងក្នុងមានផាសុកភាពខ្ពស់ និងម៉ាស៊ីន 1.5L 4-ស៊ីឡាំង។

២. រថយន្ត MG HS Hybrid+ – តំណាងឱ្យនិន្នាការថ្មីនៃរថយន្ត SUV Hybrid ក្នុងឆ្នាំ២០២៦។ បច្ចេកវិទ្យា Hybrid+ ផ្តល់ការសន្សំសំចៃប្រេងឥន្ធនៈល្អ ត្រឹមតែ 4-6 លីត្រ/100Km ជាមួយតម្លៃ $42,990។

MG D60 Interior

៣. រថយន្ត MG D60 – SUV 7 កៅអីសម្រាប់គ្រួសារសមាជិកច្រើន។ រថយន្តនេះមានការរចនាយ៉ាងសក្តិសមសម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារ និងការធ្វើដំណើរផ្លូវឆ្ងាយ ជាមួយតម្លៃត្រឹមតែ $37,990។

MG Technology

ក្នុងយុទ្ធសាស្ត្រថ្មីរបស់ MG ក្នុងឆ្នាំ២០២៦ គឺដើរតាមនិន្នាការទីផ្សារជាមួយនឹងរថយន្តប្រភេទ SUV ទាំងសាំង និងបច្ចេកវិទ្យា Hybrid។ ការចេញលក់ជាផ្លូវការនូវម៉ូដែលទាំងនេះបង្ហាញថា MG កំពុងដើរតាមនិន្នាការសំខាន់ៗនៃឆ្នាំ២០២៦។

MG Showroom

ជាមួយនឹងម៉ូដែលថ្មីៗទាំងនេះ ក្រុមហ៊ុន MG មានគោលបំណងពង្រឹងជំហររបស់ខ្លួនឱ្យកាន់តែរឹងមាំនៅក្នុងប្រទេសកម្ពុជា ដោយផ្តល់ជូននូវយានយន្តដែលត្រូវនឹងតម្រូវការរបស់អតិថិជនសម័យថ្មី។

administrator

Related Articles