យក្សអាហារថ្មីកើតឡើង! Unilever និង McCormick បង្កើតក្រុមហ៊ុនថ្មីតម្លៃ ៦៥ ពាន់លានដុល្លារ

យក្សអាហារថ្មីកើតឡើង! Unilever និង McCormick បង្កើតក្រុមហ៊ុនថ្មីតម្លៃ ៦៥ ពាន់លានដុល្លារ

ភ្នំពេញ៖ ក្រុមហ៊ុនយក្សអន្តរជាតិ Unilever បានប្រកាសនៅថ្ងៃអង្គារនេះថា នឹងបញ្ចូលអាជីវកម្មផ្នែកអាហាររបស់ខ្លួនជាមួយក្រុមហ៊ុនផលិតគ្រឿងទេស McCormick & Company ដើម្បីបង្កើតក្រុមហ៊ុនយក្សថ្មីមួយដែលមានតម្លៃប្រហែល ៦៥ ពាន់លានដុល្លារ។

កិច្ចព្រមព្រៀង Unilever McCormick

កិច្ចព្រមព្រៀងនេះត្រូវបានចាត់ទុកជាកិច្ចព្រមព្រៀងធំបំផុតលំដាប់ទីពីរក្នុងប្រវត្តិសាស្ត្រឧស្សាហកម្មអាហារពិភពលោក និងជាជំហានយុទ្ធសាស្ត្រសំខាន់បំផុតរបស់ CEO ថ្មី Fernando Fernandez ចាប់តាំងពីគាត់ចូលកាន់តំណែងនៅខែមីនា ឆ្នាំ២០២៥។

អ្នកវិភាគហិរញ្ញវត្ថុបានកត់សម្គាល់ថា ការបង្កើតក្រុមហ៊ុនថ្មីនេះកើតឡើងបន្ទាប់ពី Unilever បានបញ្ចប់ការបំបែកអាជីវកម្មការ៉េមរបស់ខ្លួនកាលពីឆ្នាំមុន ដែលរួមមានម៉ាកល្បីៗដូចជា Ben & Jerry’s និង Magnum។

ភាគហ៊ុន Unilever ធ្លាក់ចុះ

ទោះបីជាអាជីវកម្មអាហាររបស់ Unilever មានអត្រាប្រាក់ចំណេញខ្ពស់ក៏ដោយ ក៏កំណើនការលក់នៅតែយឺតជាងផ្នែកផលិតផលថែរក្សាផ្ទាល់ខ្លួន និងសម្រស់ ដែលបានប៉ះពាល់ដល់គោលដៅរបស់ក្រុមហ៊ុនក្នុងការបង្កើនប្រាក់ចំណូលសរុប ៤-៦% ក្នុងរយៈពេលខាងមុខ។

សម្ពាធពីអ្នកវិនិយោគឲ្យលក់ ឬកាត់បន្ថយអាជីវកម្មអាហារបានកើនឡើង បន្ទាប់ពីមានព័ត៌មាននៅឆ្នាំ២០២២ ថា អ្នកវិនិយោគធំ Nelson Peltz បានទិញភាគហ៊ុនក្នុង Unilever។

ក្រុមហ៊ុនថ្មីអាហារយក្ស

នៅពេលនេះ ភាគហ៊ុន Unilever បានធ្លាក់ចុះ ៣% ទៅកម្រិតទាបជិតមួយឆ្នាំ ខណៈអ្នកវិភាគ និងអ្នកវិនិយោគបានរិះគន់រចនាសម្ព័ន្ធកិច្ចព្រមព្រៀងនេះ។ នៅពេលដូចគ្នា ភាគហ៊ុន McCormick ក៏ធ្លាក់ចុះ ៩% នៅពេលទីផ្សារអាមេរិកបើកជួញដូរ។

តាមសេចក្តីថ្លែងការណ៍រួមរបស់ក្រុមហ៊ុនទាំងពីរ បន្ទាប់ពីការបញ្ចូល Unilever និងអ្នកវិនិយោគរបស់ពួកគេនឹងកាន់កាប់ភាគហ៊ុនប្រហែល ៦៥% នៃក្រុមហ៊ុនថ្មី ដែលមានតម្លៃប្រហែល ២៩.១ ពាន់លានដុល្លារ។

administrator

Related Articles