សង្គ្រាមអ៊ីរ៉ង់ធ្វើឱ្យប្រទេសអារ៉ាប់ខាតបង់ជិត២០០ប៊ីលានដុល្លារ មនុស្សរាប់លាននាក់ធ្លាក់ក្រោមបន្ទាត់ភាពក្រីក្រ

សង្គ្រាមអ៊ីរ៉ង់ធ្វើឱ្យប្រទេសអារ៉ាប់ខាតបង់ជិត២០០ប៊ីលានដុល្លារ មនុស្សរាប់លាននាក់ធ្លាក់ក្រោមបន្ទាត់ភាពក្រីក្រ

ភ្នំពេញ – សង្គ្រាមរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រទេសអារ៉ាប់នៅឈូងសមុទ្រ ដោយប៉ាន់ស្មានថានឹងធ្វើឱ្យខាតបង់ជិត២០០ប៊ីលានដុល្លារ និងមនុស្សរាប់លាននាក់ធ្លាក់ក្រោមបន្ទាត់ភាពក្រីក្រ។

សង្គ្រាមអ៊ីរ៉ង់

យោងតាមរបាយការណ៍ថ្មីពីកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ដែលផ្សាយកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ បង្ហាញថា ផលិតផលក្នុងស្រុកសរុប (GDP) នៅតំបន់ប្រទេសអារ៉ាប់នឹងធ្លាក់ចុះប្រហែល ៣.៧ ទៅ ៦ភាគរយ បន្ទាប់ពីសង្គ្រាមមួយខែ។ ការធ្លាក់ចុះនេះស្មើនឹងទឹកប្រាក់ពី ១២០ ទៅ ១៩៤ ប៊ីលានដុល្លារ។

លោក Abdallah Al Dardari ជំនួយការអគ្គលេខាធិការអង្គការសហប្រជាជាតិ និងជានាយកការិយាល័យតំបន់ UNDP សម្រាប់រដ្ឋអារ៉ាប់ បានលើកឡើងថា៖ «ការងារចំនួន ៣.៧លានកន្លែងនឹងត្រូវបាត់បង់ ហើយមនុស្សប្រហែល៤លាននាក់ទៀតនៅក្នុងតំបន់នេះអាចធ្លាក់ក្រោមបន្ទាត់នៃភាពក្រីក្រ។ សង្គ្រាមនេះបង្ហាញពីភាពផុយស្រួយក្នុងសេដ្ឋកិច្ចបណ្តាប្រទេសអារ៉ាប់»។

ផលប៉ះពាល់សង្គ្រាម

របាយការណ៍នេះធ្វើឡើងដោយផ្អែកលើការព្យាករណ៍នៃជម្លោះរយៈពេលខ្លីប៉ុន្តែមានឥទ្ធិពលខ្លាំង ដែលបង្ហាញថាផលប៉ះពាល់នៃសង្គ្រាមដោយអ៊ីរ៉ង់វាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលឈូងសមុទ្រ និងការបិទច្រកសមុទ្រ Hormuz ប៉ះពាល់ការនាំចេញប្រេង ឧស្ម័ន។

របាយការណ៍បន្ថែមថា៖ «ការកើនឡើងនៃអត្រាភាពក្រីក្របានប្រមូលផ្តុំក្នុងតំបន់ Levant ក្នុងនោះប្រទេសងាយរងគ្រោះរួមមាន ស៊ូដង់ និងយេម៉ែនជាកន្លែងដែលមានហានិភ័យជាងគេបំផុត»។

ប្រទេសលីបង់ត្រូវបានអូសទាញចូលទៅក្នុងសង្គ្រាម បន្ទាប់ពីក្រុមហេសបូឡាវាយប្រហារអ៊ីស្រាអែល ដើម្បីសងសឹកចំពោះការសម្លាប់អតីតមេដឹកនាំកំពូលអ៊ីរ៉ង់ អាយ៉ាតូឡាស់ អាលី ខាមេណៃ (Ayatollah Ali Khamenei) កាលពីថ្ងៃទី២៨ ខែកុម្ភៈ។

សេដ្ឋកិច្ចតំបន់

លោក Dardari បានលើកឡើងថា៖ «យើងសង្ឃឹមថាការប្រយុទ្ធនឹងបញ្ឈប់នៅថ្ងៃស្អែក ព្រោះការពន្យារពេលជារៀងរាល់ថ្ងៃមានផលវិបាកជាច្រើនលើសេដ្ឋកិច្ចពិភពលោក»។

របាយការណ៍នេះបង្ហាញពីភាពផុយស្រួយនៃសេដ្ឋកិច្ចតំបន់ និងការពឹងផ្អែកលើថាមពល ដែលធ្វើឱ្យប្រទេសអារ៉ាប់ងាយរងគ្រោះនៅពេលមានជម្លោះតំបន់។

administrator

Related Articles