ចិនបញ្ជាក់ជំហរម៉ឺងម៉ាត់ បន្តគាំទ្រកម្ពុជាបោសសម្អាតមីនឱ្យសម្រេចគោលដៅ

ចិនបញ្ជាក់ជំហរម៉ឺងម៉ាត់ បន្តគាំទ្រកម្ពុជាបោសសម្អាតមីនឱ្យសម្រេចគោលដៅ

CMAC meeting with Chinese Ambassador

ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឯកឧត្តម Wang Wenbin នៅស្ថានទូតចិនកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។

Landmine clearance operations

ក្នុងជំនួបនេះ លោក ហេង រតនា បានរាយការណ៍ពីវឌ្ឍនភាពកិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ជាពិសេសក្រោមគម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា។ គម្រោងនេះត្រូវបានរដ្ឋាភិបាល និងប្រជាជនចិនផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រសកម្មភាពបោសសម្អាតមីន។

Technical equipment for mine clearance

ឯកឧត្តមឯកអគ្គរដ្ឋទូត Wang Wenbin បានសម្តែងការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការសម្រេចបានរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

Mine clearance achievements

ភាគីចិនបានបញ្ជាក់ពីជំហរម៉ឺងម៉ាត់ ត្រៀមខ្លួនជាស្រេចក្នុងការបន្តផ្តល់ជំនួយឥតសំណង និងការគាំទ្រកិច្ចប្រតិបត្តិមីន/សំណល់យុទ្ធភណ្ឌសង្គ្រាមមនុស្សធម៌ដល់អង្គភាព CMAC ដើម្បីបង្កើនល្បឿនប្រតិបត្តិការបោសសម្អាតមីនឱ្យសម្រេចបានតាមគោលដៅ។

Community education on mine safety

តាមរយៈគម្រោងជំនួយចិន ចាប់ពីឆ្នាំ២០១៨ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ អង្គភាព CMAC បានរំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់យុទ្ធភណ្ឌសង្គ្រាមបានចំនួន១៩.០០០ហិកតា រុករកឃើញ និងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះសរុបចំនួន១០៥.០០០គ្រាប់។

លោក ហេង រតនា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែផ្តល់ការគាំទ្រទាំងស្មារតី សម្ភារបច្ចេកទេស និងថវិកា ដែលជាកត្តាសារវន្តជួយឱ្យអង្គភាព CMAC មានលទ្ធភាពពង្រីកវិសាលភាពប្រតិបត្តិការបានកាន់តែទូលំទូលាយ។

administrator

Related Articles