មេដឹកនាំបក្សប្រឆាំងតៃវ៉ាន់ថា៖ «តៃវ៉ាន់មិនត្រូវក្លាយជាចំណុចក្តៅនៃពិភពលោកទេ»

មេដឹកនាំបក្សប្រឆាំងតៃវ៉ាន់ថា៖ «តៃវ៉ាន់មិនត្រូវក្លាយជាចំណុចក្តៅនៃពិភពលោកទេ»

Cheng Li-wun

មុនដំណើរទស្សនកិច្ចដ៏សំខាន់ទៅកាន់ប្រទេសចិន លោកស្រី Cheng Li-wun ប្រធានគណបក្សគួមីនតាង (KMT) បានថ្លែងយ៉ាងច្បាស់ថា៖ «ប្រជាជនតៃវ៉ាន់មិនចង់ឲ្យកោះតៃវ៉ាន់ក្លាយជាចំណុចក្តៅគគុកបំផុតរបស់ពិភពលោកទេ»។

លោកស្រីនឹងចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល៦ថ្ងៃទៅកាន់ប្រទេសចិន តាមការអញ្ជើញពីប្រធានាធិបតីស៊ី ជីនពីង។ នេះបើយោងតាមការរាយការណ៍របស់ទីភ្នាក់ងារ Reuters។

កិច្ចប្រជុំ KMT

ក្នុងកិច្ចប្រជុំគណបក្សប្រចាំសប្តាហ៍នៅទីក្រុងតៃប៉ិ លោកស្រី Cheng បានសង្កត់ធ្ងន់ថា៖ «អ្វីដែលយើងកំពុងលើកកម្ពស់គឺសន្តិភាព និងការផ្សះផ្សា រួមទាំងការផ្សះផ្សារវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំងនៅក្នុងកោះតៃវ៉ាន់»។

លោកស្រីបានបន្ថែមទៀតថា៖ «គ្មាននរណាម្នាក់ចង់ឃើញច្រកសមុទ្រតៃវ៉ាន់ធ្លាក់ចូលទៅក្នុងវិបត្តិយោធាម្តងទៀតនៅពេលដែលស្ថានភាពអន្តរជាតិមានភាពច្របូកច្របល់រួចទៅហើយនោះទេ»។

ទំនាក់ទំនងចិន-តៃវ៉ាន់

ដំណើរទស្សនកិច្ចនេះកើតឡើងនៅពេលដែលសភាតៃវ៉ាន់កំពុងពិភាក្សាលើថវិកាការពារជាតិបន្ថែមចំនួន៤០ពាន់លានដុល្លារ។ គណបក្ស KMT បានអះអាងថាខ្លួនគាំទ្រការការពារជាតិ ប៉ុន្តែមិនមែន«សែកទទេ»នោះទេ។

អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់ក្នុងប្រទេសចិន លោក Zhang Han បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់គណបក្សទាំងពីរក្នុងការស្វែងរកសន្តិភាព។

administrator

Related Articles