រាជធានីភ្នំពេញ៖ ក្រុមហ៊ុនទូរស័ព្ទចល័ត Metfone បានប្រកាសជាផ្លូវការនូវការចាប់ផ្តើមដំណើរការពាណិជ្ជកម្មសម្រាប់គម្រោងទិន្នន័យ 5G ថ្មីរបស់ខ្លួន ដែលមានឈ្មោះថា “Met5G” ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នេះតទៅ។

ការប្រកាសនេះបានមកបន្ទាប់ពីដំណាក់កាលសាកល្បងបច្ចេកទេសរយៈពេល៣ខែ (ខែមករា-មីនា ២០២៦) ដែលបានបង្ហាញពីស្ថេរភាពនិងសមត្ថភាពបញ្ជូនទិន្នន័យល្បឿនលឿនរបស់បណ្តាញ 5G។
ដើម្បីតបតម្រូវការអតិថិជនដែលមានភាពចម្រុះ ក្រុមហ៊ុនបានផ្តល់ជូនគម្រោងទិន្នន័យ 5G ចំនួន៥ប្រភេទ៖
- Met5G 1 & Met5G 2៖ សម្រាប់ប្រើប្រាស់ប្រចាំសប្តាហ៍ ចាប់ពីតម្លៃត្រឹមតែ ១.៥ ដុល្លារប៉ុណ្ណោះ
- Met5G 6, Met5G 10 & Met5G 15៖ សម្រាប់ប្រើប្រាស់ប្រចាំខែ ផ្តល់ទិន្នន័យរហូតដល់ ២៥០GB រួមជាមួយនាទីនិងសារ SMS ឥតគិតថ្លៃ

គម្រោងទាំងអស់នេះអាចប្រើប្រាស់បានទាំងនៅលើបណ្តាញ 5G និង 4G ដែលធានាបាននូវការប្រើប្រាស់ដ៏រលូននៅទូទាំងតំបន់គ្របដណ្តប់។
លោក សុខ សំណាង នាយកប្រតិបត្តិនៃ Metfone បានថ្លែងថា៖ “Met5G គឺជាជំហានថ្មីក្នុងការនាំមកនូវបទពិសោធន៍ឌីជីថលដ៏ប្រសើរជាងមុនសម្រាប់អតិថិជនកម្ពុជា។ យើងជឿជាក់ថា ល្បឿនលឿននិងស្ថេរភាពនឹងជួយពង្រីកលទ្ធភាពក្នុងការងារ ការសិក្សា និងការកម្សាន្តតាមអ៊ីនធឺណិត។”
អតិថិជនដែលចាប់អារម្មណ៍អាចស្វែងយល់បន្ថែមអំពីគម្រោង Met5G និងតំបន់គ្របដណ្តប់សេវា 5G តាមរយៈគេហទំព័រ https://metfone.com.kh/met5G ឬចូលទៅកាន់ហាង Metfone ណាមួយនៅទូទាំងប្រទេស។
