នាវាទេសចរបរទេសដឹកភ្ញៀវជាង ៦០០នាក់ ចូលចតកំពង់ផែព្រះសីហនុ ទស្សនាប្រទេសកម្ពុជា

នាវាទេសចរបរទេសដឹកភ្ញៀវជាង ៦០០នាក់ ចូលចតកំពង់ផែព្រះសីហនុ ទស្សនាប្រទេសកម្ពុជា

ភ្នំពេញ៖ នាវាទេសចរបរទេសមួយគ្រឿងឈ្មោះ Seven Seas Mariner សញ្ជាតិ BAHA MAS បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ដោយដឹកភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ចំនួន ៦០៩នាក់ ក្នុងនោះមានស្រី ៣២៣នាក់ មាន ២៧សញ្ជាតិ។

នាវាទេសចរចូលចតកំពង់ផែព្រះសីហនុ

មន្ត្រីនគរបាលអន្តោរប្រវេសន៍ច្រកទ្វារកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឲ្យដឹងថា នាវាខាងលើមាននាវិកចំនួន ៤៦៤នាក់ ស្រី ១០៨នាក់ មាន ៣៦សញ្ជាតិ ហើយការចូលចតនេះប្រកបដោយសុវត្ថិភាពទាំងស្រុង។

ភ្ញៀវទេសចរនៅកំពង់ផែព្រះសីហនុ

គោលបំណងនៃការចូលចតគឺដើម្បីទស្សនាប្រទេសកម្ពុជារយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ដើម្បីស្វែងយល់ពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងការអភិវឌ្ឍន៍រីកចម្រើននៃព្រះរាជាណាចក្រកម្ពុជា។

សកម្មភាពទេសចរនៅព្រះសីហនុ

ក្នុងឱកាសនេះ មន្ត្រីនគរបាលអន្តោរប្រវេសន៍បានជួយសម្របសម្រួលក្នុងការធ្វើបែបបទប៉ាស្ព័រ ដើម្បីសម្រួលដល់ការធ្វើដំណើរបន្តរបស់ភ្ញៀវទេសចរបរទេស។ ភ្ញៀវទេសចរណ៍បានធ្វើដំណើរទៅកម្សាន្តនៅតាមតំបន់រមណីយដ្ឋានឆ្នេរសមុទ្រ វត្តអារាម តំបន់នេសាទ ទស្សនារូបសំណាកព្រះថោងនាងនាគ និងទីកន្លែងទេសចរផ្សេងៗទៀត។

ទេសចរទស្សនាទីកន្លែងគួរចាប់អារម្មណ៍

នាវា Seven Seas Mariner មានបណ្តោយ ២១៦,៩៣ម៉ែត្រ ទទឹង ២៨,៨០ម៉ែត្រ ជំរៅទឹក ៧ម៉ែត្រ។ នាវាបានធ្វើដំណើរមកពីប្រទេសវៀតណាម ហើយមានគម្រោងបន្តដំណើរទៅប្រទេសថៃនៅថ្ងៃទី៣ ខែមេសា។

ទេសចរនៅតំបន់ទេសចរណ៍

ក្នុងចំណោមភ្ញៀវទេសចរណ៍ មានអ្នកទេសចរពីសហរដ្ឋអាមេរិកចំនួន ៤០០នាក់ ស្រី ២១១នាក់។ ភ្ញៀវចូលក្នុងប្រទេសកម្ពុជាដើម្បីទស្សនាខេត្តសៀមរាបមានចំនួន ១៤នាក់ ស្រី ៧នាក់ ស្មើនឹង ២សញ្ជាតិ។

administrator

Related Articles