តម្លៃប្រេងអន្តរជាតិហក់ឡើងខ្លាំង ក្រោយសហរដ្ឋអាមេរិកប្ដេជ្ញាបន្តវាយប្រហារអ៊ីរ៉ង់

តម្លៃប្រេងអន្តរជាតិហក់ឡើងខ្លាំង ក្រោយសហរដ្ឋអាមេរិកប្ដេជ្ញាបន្តវាយប្រហារអ៊ីរ៉ង់

តម្លៃប្រេងអន្តរជាតិបានហក់ឡើងខ្លាំងជាង ៤ ដុល្លារ នៅទីផ្សារអាស៊ី ក្រោយពីប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានប្ដេជ្ញាបន្តវាយប្រហារអ៊ីរ៉ង់ និងកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលនិងប្រេង។

តម្លៃប្រេងអន្តរជាតិកើនឡើង

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានចុះផ្សាយថា តម្លៃប្រេងម៉ាក Brent បានកើនឡើង ៤,៨៨ ដុល្លារ (៤,៨%) ដល់ ១០៦,០៤ ដុល្លារ/បារ៉ែល នៅទីក្រុងហុងកុង។ ខណៈតម្លៃប្រេងអាមេរិកម៉ាក WTI កើន ៤,១៧ ដុល្លារ (៤,២%) ដល់ ១០៤,២៩ ដុល្លារ/បារ៉ែល។

លោកត្រាំបានថ្លែងថា យោធាសហរដ្ឋអាមេរិកជិតបញ្ចប់គោលដៅក្នុងសង្គ្រាមប្រឆាំងអ៊ីរ៉ង់ ហើយជម្លោះនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ ប៉ុន្តែមិនបានផ្ដល់ពេលវេលាជាក់លាក់។

ភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា

អ្នកវិភាគមើលឃើញថា ការគំរាមកំហែងដល់ចរាចរណ៍ផ្លូវសមុទ្រកើនឡើង ខណៈភាពតានតឹងនៃជម្លោះកើនឡើងទូទាំងតំបន់។ កាលពីថ្ងៃពុធ នាវាដឹកប្រេងក្រុមហ៊ុន QatarEnergy បានរងការវាយប្រហារដោយមីស៊ីលបញ្ជារបស់អ៊ីរ៉ង់។

ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិបានព្រមានថា ការរំខានដល់ការផ្គត់ផ្គង់នឹងចាប់ផ្ដើមប៉ះពាល់ដល់សេដ្ឋកិច្ចអឺរ៉ុបក្នុងខែមេសា។

administrator

Related Articles