យន្តហោះយោធារុស្ស៊ីធ្លាក់នៅគ្រីមៀ សម្លាប់មនុស្ស ២៩ នាក់ ដោយបញ្ហាបច្ចេកទេស

យន្តហោះយោធារុស្ស៊ីធ្លាក់នៅគ្រីមៀ សម្លាប់មនុស្ស ២៩ នាក់ ដោយបញ្ហាបច្ចេកទេស

យន្តហោះយោធារបស់រុស្ស៊ីមួយគ្រឿងប្រភេទ An-26 បានធ្លាក់នៅតំបន់គ្រីមៀ បណ្តាលឱ្យមនុស្សទាំង ២៩ នាក់នៅលើយន្តហោះស្លាប់ទាំងអស់។ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា យន្តហោះនេះបាត់បង់ការទាក់ទងនៅម៉ោង ៦ ល្ងាច តាមម៉ោងទីក្រុងមូស្គូ។

យន្តហោះយោធារុស្ស៊ីធ្លាក់

សារព័ត៌មាន TASS បានរាយការណ៍ថា នៅថ្ងៃទី៣១ ខែមីនា ម៉ោង ១៨:០០ យន្តហោះយោធា Antonov-26 បានដាច់ការទាក់ទងអំឡុងពេលហោះហើរលើឧបទ្វីបគ្រីមៀ។ ក្រសួងការពារជាតិបានបញ្ជាក់ថា ក្រុមសង្រ្គោះបានកំណត់ទីតាំងធ្លាក់របស់យន្តហោះហើយ។

យោងតាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុ បុគ្គលិកធ្វើការនៅលើយន្តហោះ ៦ នាក់ និងអ្នកដំណើរ ២៣ នាក់ទៀតបានស្លាប់។ ក្រសួងមិនបានបញ្ជាក់ច្បាស់ពីចំនួនមនុស្សសរុបនៅលើយន្តហោះ ឬអ្នកនៅរស់រានមានជីវិតឡើយ។

ការសង្រ្គោះនៅកន្លែងយន្តហោះធ្លាក់

មូលហេតុបឋមដែលធ្វើឱ្យយន្តហោះធ្លាក់គឺបណ្តាលមកពីបញ្ហាបច្ចេកទេស តាមការសន្និដ្ឋានដំបូង។ ការស៊ើបអង្កេតនៅតែបន្ត ដើម្បីកំណត់ហេតុផលពិតប្រាកដនៃគ្រោះថ្នាក់អាកាសចរណ៍ដ៏ធ្ងន់ធ្ងរនេះ។

administrator

Related Articles