ត្រាំគំរាមឈប់ផ្គត់ផ្គង់អាវុធឲ្យអ៊ុយក្រែន បើអឺរ៉ុបមិនជួយបើកច្រកសមុទ្រ Hormuz

ត្រាំគំរាមឈប់ផ្គត់ផ្គង់អាវុធឲ្យអ៊ុយក្រែន បើអឺរ៉ុបមិនជួយបើកច្រកសមុទ្រ Hormuz

ភ្នំពេញ – ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមឈប់ផ្គត់ផ្គង់អាវុធទៅរដ្ឋាភិបាលអ៊ុយក្រែន ប្រសិនបើសម្ព័ន្ធមិត្តអឺរ៉ុបមិនចូលរួមជាមួយសហរដ្ឋអាមេរិកក្នុងការបើកច្រកសមុទ្រ Hormuz ឡើងវិញ។ ព័ត៌មាននេះត្រូវបានកាសែត Financial Times ចុះផ្សាយនៅថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ២០២៦។

ព្រឹត្តិការណ៍នយោបាយអន្តរជាតិ

ដំបូងឡើយ សហរដ្ឋអាមេរិកបានស្នើសុំជំនួយពីកងទ័ពជើងទឹកណាតូ (NATO) ប៉ុន្តែត្រូវបានបដិសេធដោយប្រទេសសមាជិកជាច្រើន ដោយមិនចង់ចូលរួមក្នុងជម្លោះនៅអ៊ីរ៉ង់ដោយផ្ទាល់។

បន្ទាប់មក លោក ត្រាំ បានគំរាមឈប់ផ្គត់ផ្គង់សម្ភារៈយោធាទៅភ្នាក់ងារចុះបញ្ជីតម្រូវការយុទ្ធសាស្ត្រសម្រាប់ប្រទេសអ៊ុយក្រែនដែលមានអាទិភាព (PURL) របស់ណាតូ ដែលផ្តល់អាវុធសម្រាប់អ៊ុយក្រែននិងទទួលមូលនិធិពីប្រទេសនៅអឺរ៉ុប។

កិច្ចពិភាក្សានយោបាយ

សេចក្តីរាយការណ៍របស់កាសែត Financial Times លើកឡើងថា៖ «បន្ទាប់ពីការព្រមានដល់អគ្គលេខាធិការណាតូ លោក Mark Rutte ប្រទេសបារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស ក្នុងចំណោមប្រទេសដទៃទៀត បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី១៩ ខែមីនា ដោយបង្ហាញពីការត្រៀមខ្លួនរួចជាស្រេចនិងរកវិធីសាស្រ្តសមស្រប ក្នុងការធានាថាកប៉ាល់ធ្វើដំណើរតាមច្រកសមុទ្រ Hormuz មានសុវត្ថិភាព»។

មន្ត្រីម្នាក់រៀបរាប់លម្អិតពីការពិភាក្សានេះប្រាប់កាសែត Financial Times ថា៖ «វាគឺជា លោក Rutte ដែលបានទទូចលើសេចក្តីថ្លែងការណ៍រួម ពីព្រោះ លោក ត្រាំ គំរាមដកខ្លួនចេញពី PURL និងឈប់ជួយផ្គត់ផ្គង់អារុធដល់អ៊ុយក្រែន។ សេចក្តីថ្លែងការណ៍រួមធ្វើឡើងយ៉ាងតក់ក្រហល់ និងមិនមានពេលវេលាគ្រប់គ្រាន់អញ្ជើញសមាជិកគ្រប់គ្នាឱ្យចុះហត្ថលេខាទេ ដោយទុកឱ្យប្រទេសមួយចំនួនធ្វើពេលក្រោយ»។

ទំនាក់ទំនងអន្តរជាតិ

គួរបញ្ជាក់ថា លោក Rutte ចំណាយពេលពីរថ្ងៃមុនសេចក្តីថ្លែងការណ៍នេះចេញផ្សាយ ដោយការហៅទូរស័ព្ទច្រើនដងជាមួយ លោក ត្រាំ និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ។ នេះបើយោងតាមមន្ត្រីពីររូបផ្សេងទៀត ដែលមិនបញ្ចេញឈ្មោះ។

យ៉ាងណា លោក ត្រាំ បានរិះគន់សម្ព័ន្ធមិត្តអឺរ៉ុបម្តងហើយម្តងទៀតចំពោះការមិនបោះជំហានទៅមុខ ដើម្បីជួយសហរដ្ឋអាមេរិកអំឡុងប្រតិបត្តិការ Epic Fury ខណៈសហរដ្ឋអាមេរិកបានជួយអ៊ុយក្រែនយ៉ាងច្រើន។

ប្រធានាធិបតីអាមេរិករូបនេះលើកឡើងកាលពីសប្តាហ៍មុនថា៖ «យើងតែងតែការពារណាតូពីរុស្ស៊ី។ ប៉ុន្តែពួកគេមិននៅទីនោះដើម្បីការពារយើងវិញទេ។ វាគួរឱ្យអស់សំណើចណាស់»៕

administrator

Related Articles