តាកែវ៖ បង្ក្រាបក្រុមញៀនធំ ចាប់មេក្លោង១នាក់ រួមបក្ខពួក៧នាក់ រកឃើញអាវុធជាច្រើន

តាកែវ៖ បង្ក្រាបក្រុមញៀនធំ ចាប់មេក្លោង១នាក់ រួមបក្ខពួក៧នាក់ រកឃើញអាវុធជាច្រើន

កម្លាំងសមត្ថកិច្ចប្រតិបត្តិការ

តាកែវ៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយស្នងការដ្ឋានខេត្តតាកែវ បានធ្វើប្រតិបត្តិការបង្ក្រាបក្រុមជួញដូរគ្រឿងញៀនយ៉ាងធំនៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី។

វត្ថុតាងគ្រឿងញៀន

លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគហរឿងញៀន បានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានចាប់ខ្លួនជនល្មើសសរុបចំនួន ៧នាក់ ក្នុងនោះមានមេក្លោងធំឈ្មោះ រាជ ដែលជួញដូរយ៉ាងសកម្ម។

អាវុធនិងគ្រឿងញៀន

ក្នុងកំឡុងប្រតិបត្តិការ ជនល្មើសបានធ្វើការតដៃជាមួយសមត្ថកិច្ច បណ្ដាលឱ្យសមត្ថកិច្ចរងគ្រោះចំនួន ២រូប ដែលត្រូវបានជញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតសង្គ្រោះបន្ទាន់។

ពីការស្រាវជ្រាវ កម្លាំងជំនាញបានរកឃើញវត្ថុតាងជាច្រើនរួមមាន៖ គ្រឿងញៀនមួយចំនួន កាំភ្លើងខ្លី៣ដើម គ្រាប់កាំភ្លើង និងជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន២គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងទាំងអស់ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ប្រតិបត្តិការនេះត្រូវបានធ្វើឡើងក្រោមការដឹកនាំពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ។

administrator

Related Articles