ត្រាំគំរាមវាយប្រហារអ៊ីរ៉ង់ដល់សម័យយុគថ្ម ប្រកាសយុទ្ធនាការគ្រាប់បែកសន្ធឹកសន្ធាប់

ត្រាំគំរាមវាយប្រហារអ៊ីរ៉ង់ដល់សម័យយុគថ្ម ប្រកាសយុទ្ធនាការគ្រាប់បែកសន្ធឹកសន្ធាប់

នៅក្នុងសុន្ទរកថាពិសេសតាមទូរទស្សន៍យប់ថ្ងៃពុធ លោកប្រធានាធិបតីដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិកនឹងបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់ដោយយុទ្ធនាការទម្លាក់គ្រាប់បែកសន្ធឹកសន្ធាប់ក្នុងរយៈពេល២-៣សប្តាហ៍ខាងមុខ។

ត្រាំថ្លែងសុន្ទរកថា

យោងតាមសារព័ត៌មាន Axios លោកត្រាំបានគំរាមថា នឹងវាយប្រហារទាល់តែអ៊ីរ៉ង់ត្រឡប់ទៅកាន់«សម័យយុគថ្ម»វិញ ដោយនឹងកម្ទេចរោងចក្រអគ្គិសនីទាំងអស់ និងអាចឈានទៅដល់ការបាញ់កម្ទេចអណ្តូងប្រេងទូទាំងប្រទេស។

«បើគ្មានកិច្ចព្រមព្រៀង យើងនឹងវាយប្រហាររោងចក្រអគ្គិសនីនីមួយៗរបស់ពួកគេឲ្យធ្ងន់ធ្ងរបំផុត ហើយប្រហែលជាធ្វើឡើងក្នុងពេលដំណាលគ្នា» លោកត្រាំបានថ្លែង។

សង្គ្រាមអ៊ីរ៉ង់

ក្រោយការថ្លែងសុន្ទរកថានេះ ទីផ្សារភាគហ៊ុនបានធ្លាក់ចុះយ៉ាងខ្លាំង ហើយតម្លៃប្រេងបានហក់ឡើងខ្ពស់ ដោយសារវិនិយោគិនបារម្ភពីមហន្តរាយសេដ្ឋកិច្ច និងការបិទច្រកសមុទ្រ Hormuz។

លោកត្រាំបានអះអាងថា សង្គ្រាមនេះចាំបាច់ដើម្បីបញ្ឈប់ការស្តារកម្មវិធីនុយក្លេអ៊ែរឡើងវិញ ដោយបញ្ជាក់ថា លោកគឺជាអ្នកដោះស្រាយការគំរាមកំហែងដែលប្រធានាធិបតីមុនៗបានមើលរំលង។

ផលប៉ះពាល់សេដ្ឋកិច្ច

ទោះជាយ៉ាងណាក៏ដោយ អ៊ីរ៉ង់បានបដិសេធការអះអាងរបស់លោកត្រាំ ហើយប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian បានព្រមានថា ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដ៏សំខាន់ នឹងក្លាយជាឧក្រិដ្ឋកម្មសង្គ្រាម។

សម្ពាធអន្តរជាតិនៅតែបន្តកើនឡើង ខណៈនាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer បានអំពាវនាវឲ្យមានអន្តរាគមន៍ដើម្បីការពារច្រកសមុទ្រ Hormuz។

សុន្ទរកថានេះធ្វើឡើងចំពេលដែលសន្ទស្សន៍គាំទ្រលោកត្រាំបានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន ដោយសារសាធារណជននៅតែមានមន្ទិលចំពោះជម្លោះដែលបានអូសបន្លាយហួសពីកាលវិភាគ៤-៥សប្តាហ៍។

administrator

Related Articles