NOCC ប្រកាសផែនការយុទ្ធសាស្ត្របណ្តុះគុណតម្លៃអូឡាំពិកទូទាំងសាលារៀនក្នុងប្រទេស

NOCC ប្រកាសផែនការយុទ្ធសាស្ត្របណ្តុះគុណតម្លៃអូឡាំពិកទូទាំងសាលារៀនក្នុងប្រទេស

រាជធានីភ្នំពេញ – គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានចេញផែនការយុទ្ធសាស្ត្រថ្មីក្នុងការពង្រីកការផ្សព្វផ្សាយអំពីគុណតម្លៃអូឡាំពិកទៅកាន់សាលារៀនទូទាំងប្រទេស ដោយមានកម្មវិធីពិសេសសម្រាប់ខេត្តជាយដែន។

អូឡាំពិកកម្ពុជា

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC បានបញ្ជាក់ថា នៅឆ្នាំ២០២៦នេះ បន្ទាប់ពីមហាសន្និបាតបញ្ចប់អាណត្តិ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានដាក់ចេញផែនការយុទ្ធសាស្ត្រសម្រាប់ការជំរុញនិងរៀបចំការបញ្ជ្រាបចំណេះដឹងអំពីអប់រំអូឡាំពិក និងឧត្តមគតិអូឡាំពិក។

ផែនការនេះផ្តោតលើការបណ្តុះស្មារតីអូឡាំពិកដល់សិស្សានុសិស្ស ដើម្បីលើកកម្ពស់សុខុមាលភាព សុខភាពសិក្សា និងគោរពតាមគោលការណ៍របស់គណៈកម្មាធិការជាតិអូឡាំពិកអន្តរជាតិ។

ការអប់រំអូឡាំពិក

តាមអនុសាសន៍របស់ឯកឧត្តមបណ្ឌិតថោង ខុន ប្រធាន NOCC គណៈកម្មាធិការតែងតែជំរុញការផ្សព្វផ្សាយ និងបង្កើតក្រុមការងាររៀបចំឯកសារផ្សព្វផ្សាយ ព្រមទាំងបញ្ជូនមន្ត្រីមានជំនាញទៅសិក្សាអំពីចលនាអូឡាំពិកនៅក្រៅប្រទេស។

នៅឆ្នាំនេះ កម្មវិធីពិសេសត្រូវបានរៀបចំសម្រាប់ខេត្តជាយដែនដែលរងផលប៉ះពាល់ពីការរំលោភបំពានកន្លងមក រួមមានខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។ កម្មវិធីនេះរួមមានការសាងសង់ទីលានហ្វឹកហាត់កីឡា និងកម្មវិធីអប់រំសម្រាប់សិស្សានុសិស្ស និងគ្រូបង្រៀន។

គោលដៅចម្បងគឺដើម្បីលើកកម្ពស់សកម្មភាពអប់រំកាយ និងកីឡា ដែលនឹងជួយឱ្យកុមារមានភាពរឹងមាំផ្នែកបញ្ញា ស្មារតី និងសុខភាពល្អក្នុងការសិក្សា។

អត្ថបទសរសេរដោយ អ៊ំ ណូន
កែសម្រួលដោយ ធីតា

administrator

Related Articles