ភ្លៀងផ្កាយដុះកន្ទុយពីរគ្រាប់កំពុងរៀបចំបង្ហាញខ្លួននៅលើមេឃប្រទេសថៃក្នុងខែមេសានេះ ដែលជាព្រឹត្តិការណ៍តារាសាស្ត្រដ៏ពិសេសមួយដែលអ្នកស្នេហាតារាសាស្ត្រមិនគួរខកខាន!

តាមការប្រកាសពីវិទ្យាស្ថានស្រាវជ្រាវតារាសាស្ត្រជាតិថៃ (NARIT) ផ្កាយដុះកន្ទុយទាំងពីរនេះមានឈ្មោះ C/2026 A1 (MAPS) ដែលនឹងបង្ហាញខ្លួននៅចន្លោះថ្ងៃទី៤-៦ ខែមេសា និង C/2025 R3 (PanSTARRS) ដែលនឹងបង្ហាញខ្លួនចន្លោះថ្ងៃទី១៩-២៦ ខែមេសា។
ផ្កាយដុះកន្ទុយ MAPS ស្ថិតក្នុងក្រុមផ្កាយដុះកន្ទុយ Kreutz ដែលមានន័យថា វានឹងធ្វើដំណើរឆ្លងកាត់កៀកព្រះអាទិត្យបំផុត ហើយជះពន្លឺខ្លាំងរហូតដល់អាចមើលឃើញដោយមិនបាច់ប្រើតេឡេស្កុប។ ចំណែកផ្កាយដុះកន្ទុយ PanSTARRS មានប្រភពមកពីក្រុម Oort Cloud ដែលជាស្រទាប់ខាងក្រៅបំផុតនៃប្រព័ន្ធព្រះអាទិត្យ។

អ្នកស្នេហាតារាសាស្ត្រអាចរៀបចំខ្លួនជាស្រេចដើម្បីមើលព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ព្រោះផ្កាយដុះកន្ទុយទាំងពីរអាចមើលឃើញបានដោយភ្នែកទទេ ដោយមិនត្រូវការឧបករណ៍ជំនួយណាមួយឡើយ។
អត្ថបទ៖ សុខ សុវណ្ណ
