ភ្នំពេញ៖ សមត្ថកិច្ចនគរបាលជាតិបានបង្ក្រាបករណីល្បែងស៊ីសងសរុប ២២ករណី និងឃាត់ខ្លួនជនងប់ល្បែងចំនួន ៧៤នាក់ក្នុងរយៈពេល ១ខែពេញ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។ នេះបើតាមរបាយការណ៍ផ្លូវការពីក្រសួងមហាផ្ទៃ។

ក្នុងចំណោមជនងប់ល្បែងទាំងនោះ មាន ៣៨នាក់ត្រូវបាននគរបាលជាតិកសាងសំណុំរឿងបញ្ជូនទៅតុលាការ ហើយកំពុងឃុំខ្លួនក្នុងពន្ធនាគារ។ ចំណែកឯ ៣៦នាក់ទៀតបានធ្វើកិច្ចសន្យាបញ្ឈប់ការលេងល្បែង និងមួយចំនួនតូចកំពុងស្វែងរកចាប់ខ្លួន។
បើធៀបនឹងខែកុម្ភៈ ករណីល្បែងស៊ីសងក្នុងខែមីនាបានថយចុះ ៥ករណី (ពី ២៧ មក ២២ករណី) ប៉ុន្តែចំនួនជនងប់ល្បែងបានកើនឡើង ៧នាក់ (ពី ៦៧ មក ៧៤នាក់)។

កាលពីខែកុម្ភៈ សមត្ថកិច្ចបានបង្ក្រាបករណីល្បែងស៊ីសង ២៧ករណី និងឃាត់ខ្លួនអ្នកពាក់ព័ន្ធ ៦៧នាក់ ដែលត្រូវបានបញ្ជូនទៅតុលាការទាំងអស់។
ដោយ៖ កញ្ញា សេង សុខហ៊ុន មន្ត្រីអ្នកនាំពាក្យក្រសួងមហាផ្ទៃ
