រាជធានីភ្នំពេញ – ក្រុមហ៊ុន foodpanda បានប្រកាសអំពីគំរោងថ្មីដើម្បីគាំទ្រដៃគូដឹកជញ្ជូនរាប់ពាន់នាក់នៅកម្ពុជា ដោយយកចិត្តទុកដាក់លើការការពារប្រាក់ចំណូលរបស់ពួកគេក្នុងពេលសេដ្ឋកិច្ចមានការប្រែប្រួល។

ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នេះតទៅ foodpanda នឹងចាប់ផ្តើមអនុវត្តកម្មវិធីទ្រទ្រង់ដៃគូដឹកជញ្ជូន ដោយសម្រេចរ៉ាប់រងចំណាយប្រតិបត្តិការដែលកើនឡើងដោយខ្លួនឯង។ ជំហានសំខាន់នេះមានគោលបំណងធានាថា ដៃគូដឹកជញ្ជូនអាចរក្សាបាននូវប្រាក់ចំណូលប្រកួតប្រជែង ទោះបីជាតម្លៃរស់នៅកើនឡើងក៏ដោយ។
លោកស្រី Angelique Tan អ្នកគ្រប់គ្រងទូទៅនៃ foodpanda កម្ពុជា បានថ្លែងថា៖ “ដៃគូដឹកជញ្ជូនរបស់យើងគឺជាឆ្អឹងខ្នងនៃសេវាកម្ម ហើយសន្តិសុខហិរញ្ញវត្ថុរបស់ពួកគេគឺជាអាទិភាពចម្បងរបស់យើង។ យើងចង់ធានាថាពួកគេអាចបន្តការងារដោយមានសុខភាពហិរញ្ញវត្ថុរឹងមាំ។”

ក្នុងចំណោមវិធានការសំខាន់ៗ គឺការបន្ថែមថវិកាលើកទឹកចិត្តរហូតដល់ ៦៧,០០០ ដុល្លារអាមេរិកក្នុងមួយខែ។ កម្មវិធីនេះនឹងជួយដល់ដៃគូដឹកជញ្ជូនក្នុងការទប់ទល់នឹងការកើនឡើងនៃចំណាយប្រតិបត្តិការ ដោយមិនប៉ះពាល់ដល់តម្លៃសេវាកម្មសម្រាប់អតិថិជន។
អតិថិជននឹងនៅតែអាចប្រើសេវាកម្មដឹកជញ្ជូនអាហារតាមតម្លៃដដែល ខណៈដៃគូដឹកជញ្ជូនទទួលបានការគាំទ្រហិរញ្ញវត្ថុបន្ថែម។ កម្មវិធីនេះធ្វើឡើងបន្ថែមលើគំនិតផ្តួចផ្តើមដែលមានស្រាប់ រួមមានការផ្តល់ជូនការបញ្ចុះតម្លៃលើសម្ភារៈសុវត្ថិភាព និងយុទ្ធនាការ “Cool Off Campaign រដូវកាលទី៣” ដែលនឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ។

ដៃគូដឹកជញ្ជូនទាំងអស់អាចស្វែងយល់ព័ត៌មានបន្ថែមតាមរយៈកម្មវិធី Panda Rider ឬតាមរយៈបណ្តាញទំនាក់ទំនងផ្លូវការរបស់ foodpanda ដូចជា Telegram និង Facebook។
foodpanda ដែលចាប់ផ្តើមប្រតិបត្តិការនៅកម្ពុជាតាំងពីឆ្នាំ២០១៩ បន្តអភិវឌ្ឍន៍តាមរយៈបច្ចេកវិទ្យា និងគំនិតផ្តួចផ្តើមដែលផ្តោតលើសហគមន៍ ដើម្បីគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីរវាងអ្នកដឹកជញ្ជូន ហាងទំនិញ និងអតិថិជន។
