អង់គ្លេសបញ្ជូនទ័ពថែមទៅមជ្ឈិមបូព៌ា ដើម្បីទប់ទល់នឹងការគំរាមកំហែងពីអ៊ីរ៉ង់

អង់គ្លេសបញ្ជូនទ័ពថែមទៅមជ្ឈិមបូព៌ា ដើម្បីទប់ទល់នឹងការគំរាមកំហែងពីអ៊ីរ៉ង់

អង់គ្លេសបានប្រកាសពីការបញ្ជូនកងទ័ពបន្ថែមទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីជួយសម្ព័ន្ធមិត្តក្នុងការទប់ទល់នឹងការវាយប្រហាររបស់អ៊ីរ៉ង់។

កងទ័ពអង់គ្លេស

សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស John Healey ក្នុងអំឡុងដំណើរទស្សនកិច្ចទៅតំបន់ឈូងសមុទ្រ នៅថ្ងៃអង្គារទី៣១ ខែមីនា ឆ្នាំ២០២៦។

តាមការផ្សាយរបស់ Sky News លោក Healey បានបញ្ជាក់ថា ក្រុមការងារ និងប្រព័ន្ធការពារអាកាសបន្ថែមបានទៅដល់ប្រទេសបារ៉ែន និងគុយវ៉ែតហើយ។ លោកក៏បានបញ្ជាក់ពីផែនការដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារអាកាស Sky Sabre នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត និងការពង្រីកប្រតិបត្តិការរបស់យន្តហោះចម្បាំង Typhoon នៅក្នុងប្រទេសកាតាផងដែរ។

លោក Healey បានថ្លែងថា៖ «ការវាយប្រហារដ៏កាចសាហាវរបស់អ៊ីរ៉ង់ នៅតែបន្តគំរាមកំហែងដល់សម្ព័ន្ធមិត្ត និងផលប្រយោជន៍របស់យើងនៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលចាំបាច់បំផុតត្រូវតែការពារ»។

កងទ័ពអង់គ្លេសនៅមជ្ឈិមបូព៌ា

ទោះបីជាលោកមិនបានបញ្ជាក់ពីចំនួនកងទ័ពដែលនឹងត្រូវបញ្ជូនបន្ថែមក៏ដោយ ក៏ប៉ុន្តែបច្ចុប្បន្នអង់គ្លេសមានកងទ័ពប្រហែល ១,០០០ នាក់រួចហើយ កំពុងឈរជើងនៅក្នុងតំបន់ រួមទាំងនៅប្រទេសស៊ីបផងដែរ។

សេចក្តីប្រកាសនេះធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី Keir Starmer បញ្ជាក់ថា ទោះទ័ពអង់គ្លេសនឹងមិនចូលរួមក្នុងសង្គ្រាមដោយផ្ទាល់នៅលើដីក៏ដោយ ប៉ុន្តែការគាំទ្រតាមផ្លូវអាកាស និងប្រព័ន្ធការពារមីស៊ីលកំពុងស្ថិតក្នុងកម្រិតអាសន្នខ្ពស់បំផុត។

ស្ថានភាពសន្តិសុខនៅមជ្ឈិមបូព៌ា

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles