អាកាសធាតុក្តៅថ្ងៃនេះ! មិនមានភ្លៀងទេ តែកម្ពុជាទាំងមូលកំពុងទទួលរងឥទ្ធិពលខ្យល់មូសុងឦសាន

អាកាសធាតុក្តៅថ្ងៃនេះ! មិនមានភ្លៀងទេ តែកម្ពុជាទាំងមូលកំពុងទទួលរងឥទ្ធិពលខ្យល់មូសុងឦសាន

ភ្នំពេញ – ក្រសួងធនធានទឹក និងឧតុនិយមបានចេញប្រកាសព័ត៌មានអាកាសធាតុថ្មីៗសម្រាប់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ដោយដាស់តឿនព្រមានពីស្ថានភាពក្តៅហែងដែលនឹងបន្តរហូតដល់ថ្ងៃទី៤ ខែមេសា។

អាកាសធាតុកម្ពុជា ខែមេសា ២០២៦

របបខ្យល់មូសុងឦសានកំពុងបក់ពីសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា បណ្តាលឱ្យមានឥទ្ធិពលលើប្រទេសកម្ពុជាទាំងមូល។ ស្ថានភាពនេះនឹងធ្វើឱ្យអាកាសធាតុមានលក្ខណៈក្តៅស្ងួតពេញបីថ្ងៃជាប់ៗគ្នា។

ស្ថានភាពអាកាសធាតុតាមតំបន់

១. តំបន់វាលទំនាប៖
សីតុណ្ហភាពអប្បបរមា ២៤°C និងអតិបរមា ៣៦°C។ ខ្យល់បក់ពីទិសឦសាន និងបូព៌ ល្បឿនមធ្យម ២ម៉ែត្រវិនាទី។ ខេត្តដែលមិនមានភ្លៀងធ្លាក់៖ បន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម តាកែវ ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង កណ្តាល និងភ្នំពេញ។

ខ្យល់មូសុងឦសានបក់មកកម្ពុជា

២. តំបន់ខ្ពង់រាប៖
សីតុណ្ហភាពអប្បបរមា ២៥°C និងអតិបរមា ៣៦°C។ ខ្យល់បក់ពីទិសឧត្តរ និងឦសាន ល្បឿនមធ្យម ៣ម៉ែត្រវិនាទី។ ខេត្តដែលមិនមានភ្លៀងធ្លាក់៖ ឧត្តរមានជ័យ ប៉ៃលិន កំពង់ស្ពឺ រតនគិរី ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី ព្រះវិហារ ជួរភ្នំដងរែក និងតំបន់ភ្នំក្រវាញ។

៣. តំបន់មាត់សមុទ្រ៖
សីតុណ្ហភាពអប្បបរមា ២៤°C និងអតិបរមា ៣៥°C។ ខ្យល់បក់ពីទិសនិរតី និងអាគ្នេយ៍ ល្បឿនមធ្យម ២ម៉ែត្រវិនាទី។ ខេត្តដែលមិនមានភ្លៀងធ្លាក់៖ កោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ។ រលកសមុទ្រមានកម្ពស់អប្បបរមា ០,៥០ម៉ែត្រ និងអតិបរមា ១,០០ម៉ែត្រ។

ស្ថានភាពអាកាសធាតុតំបន់មាត់សមុទ្រ

ក្រសួងធនធានទឹក និងឧតុនិយមសូមអំពាវនាវឱ្យប្រជាពលរដ្ឋទទួលយកព័ត៌មាននេះ និងរៀបចំខ្លួនសម្រាប់ការក្តៅហែងដែលនឹងកើតឡើងក្នុងរយៈពេលបីថ្ងៃខាងមុខ។

ដោយ៖ សិលា

administrator

Related Articles