អាកាសធាតុក្ដៅខ្លាំងពេញប្រទេស ក្រសួងធនធានទឹកចេញការព្រមានសម្រាប់ថ្ងៃទី៣-៥ មេសា ២០២៦

អាកាសធាតុក្ដៅខ្លាំងពេញប្រទេស ក្រសួងធនធានទឹកចេញការព្រមានសម្រាប់ថ្ងៃទី៣-៥ មេសា ២០២៦

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងពិសេសស្ដីពីស្ថានភាពអាកាសធាតុដែលនឹងប៉ះពាល់ដល់ប្រទេសកម្ពុជាចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦នេះ។

អាកាសធាតុកម្ពុជា

ក្រសួងបានបញ្ជាក់ថា របបខ្យល់មូសុងឦសាន ដែលកំពុងបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា នឹងមានឥទ្ធិពលយ៉ាងខ្លាំងលើអាកាសធាតុទូទាំងប្រទេស។

អាកាសធាតុតាមតំបន់សំខាន់ៗ៖

១. តំបន់វាលទំនាប៖
សីតុណ្ហភាពនឹងមានពី២៤°C ទៅ៣៦°C ខ្យល់បក់ពីទិសឦសាន និងបូព៌ ល្បឿនមធ្យម២ម៉ែត្រវិនាទី។ ខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម តាកែវ ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង កណ្តាល និងភ្នំពេញ គ្មានភ្លៀងធ្លាក់ទេ។

២. តំបន់ខ្ពង់រាប៖
សីតុណ្ហភាពពី២៥°C ទៅ៣៦°C ខ្យល់បក់ពីទិសឧត្តរ និងឦសាន ល្បឿនមធ្យម៣ម៉ែត្រវិនាទី។ ខេត្តឧត្តរមានជ័យ ប៉ៃលិន កំពង់ស្ពឺ រតនគិរី ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី ព្រះវិហារ ជួរភ្នំដងរែក និងតំបន់ភ្នំក្រវាញ គ្មានភ្លៀងធ្លាក់។

ខ្យល់មូសុងឦសាន

៣. តំបន់មាត់សមុទ្រ៖
សីតុណ្ហភាពពី២៤°C ទៅ៣៥°C ខ្យល់បក់ពីទិសនិរតី និងអាគ្នេយ៍ ល្បឿនមធ្យម២ម៉ែត្រវិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ គ្មានភ្លៀងធ្លាក់។ រលកសមុទ្រមានកម្ពស់ពី០,៥០ម៉ែត្រ ទៅ១,០០ម៉ែត្រ។

ក្រសួងធនធានទឹក និងឧតុនិយម បានផ្ដល់អនុសាសន៍ដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្ន និងថែទាំសុខភាពក្នុងអំឡុងពេលអាកាសធាតុក្ដៅខ្លាំងនេះ។

administrator

Related Articles