រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកបញ្ជាឱ្យនាយសេនាធិការចម្រុះចូលនិវត្តន៍ភ្លាមៗ

រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកបញ្ជាឱ្យនាយសេនាធិការចម្រុះចូលនិវត្តន៍ភ្លាមៗ

ភ្នំពេញ – រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Pete Hegseth បានបញ្ជាឱ្យនាយសេនាធិការចម្រុះ (Chief of Staff) នៃកងទ័ពអាមេរិក លោកឧត្តមសេនីយ៍ Randy George ចូលនិវត្តន៍ជាបន្ទាន់ បន្ទាប់ពីការរកាំរកូសរឿងនៅអ៊ីរ៉ង់។

រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក

យោងតាមប្រភពព័ត៌មានពីមន្ទីរបញ្ចកោណដែលបានប្រាប់ CNN នៅថ្ងៃព្រហស្បតិ៍ លោក George ត្រូវបានគេប្រាប់ឱ្យចូលនិវត្តន៍ភ្លាមៗ។ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Sean Parnell បានបញ្ជាក់ពីការចូលនិវត្តន៍របស់លោក George តាមរយៈបណ្តាញសង្គម X ដោយសរសេរថា៖ «លោក Randy A. George នឹងចូលនិវត្តន៍។ លោកមានតំណែងជានាយសេនាធិការទី៤១ នៃកងទ័ពជាតិត្រូវបានចូលនិវត្តន៍ជាធរមាន។ ក្រសួងការពារជាតិមានអំណរគុណ ចំពោះការបម្រើប្រទេសជាតិរបស់លោក George អស់រយៈពេលជាច្រើនទសវត្សរ៍មកនេះ»។

សារព័ត៌មាន CBS បានរាយការណ៍ជាលើកដំបូងពីការបណ្តេញលោក George ចេញ ហើយមន្ត្រីមន្ទីរបញ្ចកោណម្នាក់ក៏បានបញ្ជាក់ថា សេនាធិការទី៤១ ត្រូវបានឱ្យចូលនិវត្តន៍ភ្លាមៗ។

កងទ័ពអាមេរិក

ការធ្វើឡើងរបស់លោក Hegseth បានកើតឡើងមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ ថ្លែងសុន្ទរកថាទៅកាន់ប្រជាជាតិស្តីពីសង្គ្រាមអ៊ីរ៉ង់។ ក្នុងសុន្ទរកថានោះ លោកត្រាំបង្ហាញសញ្ញាថា សហរដ្ឋអាមេរិកនឹងបង្កើនការវាយប្រហារលើអ៊ីរ៉ង់ បន្ទាប់ពីខ្លួនធ្លាប់បានលើកឡើងពីមុនថា សហរដ្ឋអាមេរិកអាចបញ្ចប់សង្គ្រាមក្នុងរយៈពេលពីរទៅបីសប្តាហ៍។

ក្រៅពីណ្តេញលោក George ក្នុងពេលថ្មីៗនេះ លោក Hegseth ក៏បានបណ្តេញមន្ត្រីយោធាជាន់ខ្ពស់មួយចំនួនទៀត អំឡុងពេលកាន់តំណែងជារដ្ឋមន្ត្រី។

ការផ្លាស់ប្តូរនាយសេនាធិការ

គួរបញ្ជាក់ថា លោក George ជាមន្ត្រីថ្មើរជើងអាជីពម្នាក់ដែលបញ្ចប់ការសិក្សាពីសាលាយោធាអាមេរិកនៅ West Point ក្នុងឆ្នាំ ១៩៨៨។ លោកបានបម្រើការជាប្រធានយោធាចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៣ ហើយក៏បម្រើការជាជំនួយការយោធាជាន់ខ្ពស់របស់រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Lloyd Austin អំឡុងរដ្ឋបាលលោក Biden ផងដែរ។

administrator

Related Articles