អ៊ីតាលីខកខានឈានជើងទៅ World Cup 2026 បង្កើតកំណត់ត្រាអាក្រក់ថ្មី

អ៊ីតាលីខកខានឈានជើងទៅ World Cup 2026 បង្កើតកំណត់ត្រាអាក្រក់ថ្មី

អន្តរជាតិ៖ ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី ដែលមានប្រវត្តិជើងឯកពានរង្វាន់ World Cup ចំនួន ៤ ដង បានខកខានការឈានជើងទៅកាន់ពានរង្វាន់ FIFA World Cup ២០២៦ បន្ទាប់ពីចាញ់ការប្រកួតវគ្គ Play-off ជម្រុះតំបន់អឺរ៉ុប។

ការប្រកួតអ៊ីតាលី

ការប្រកួតដ៏តានតឹងនៅកីឡដ្ឋាន Bilino Polje កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ បានបញ្ចប់ដោយលទ្ធផលស្មើគ្នា ១-១ ក្រោយពេល ១២០ នាទី។ ក្នុងការទាត់បាល់ប៉េណាល់ទីកាត់សេចក្តីលទ្ធផល អ៊ីតាលីបានចាញ់ក្រុមម្ចាស់ផ្ទះបូស្នៀ និងហឺហ្សេហ្គោវីណា ដោយលទ្ធផល ៤-១។

ជាលទ្ធផល អ៊ីតាលី ដែលជាម្ចាស់ជើងឯកពានរង្វាន់ World Cup ឆ្នាំ ១៩៣៤, ១៩៣៨, ១៩៨២ និង ២០០៦ បានខកខានការប្រកួតជុំចុងក្រោយពានរង្វាន់បាល់ទាត់ធំបំផុតនេះជាលើកទី៣ ជាប់គ្នា។ នេះគឺជាកំណត់ត្រាអាក្រក់ថ្មីមួយ ដោយអ៊ីតាលីក្លាយជាក្រុមជើងឯកដំបូងគេដែលខកខានការប្រកួត World Cup ចំនួន ៣ លើកជាប់គ្នា។

ចំណែកឯក្រុមអ៊ីរ៉ាក់វិញ គឺជាក្រុមចុងក្រោយគេបង្អស់ដែលឈ្នះសំបុត្រយន្តហោះទៅកាន់ព្រឹត្តិការណ៍នៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក បន្ទាប់ពីយកឈ្នះក្រុមបូលូវីដោយលទ្ធផល ២-១។

ព្រឹត្តិការណ៍ FIFA World Cup ២០២៦ នឹងចាប់ផ្តើមនៅថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា ខាងមុខនេះ ដោយមានក្រុមសរុបចំនួន ៤៨ ក្រុមពីទូទាំងពិភពលោក។

administrator

Related Articles