គ្មានអ្នកណារួចផុតពីច្បាប់! កូនលោកស្នងការរងខេត្តបន្ទាយមានជ័យត្រូវបញ្ជូនទៅតុលាការ ក្រោយបង្កគ្រោះថ្នាក់ដ៏រន្ធត់

គ្មានអ្នកណារួចផុតពីច្បាប់! កូនលោកស្នងការរងខេត្តបន្ទាយមានជ័យត្រូវបញ្ជូនទៅតុលាការ ក្រោយបង្កគ្រោះថ្នាក់ដ៏រន្ធត់

ខេត្តបាត់ដំបង៖ កូនប្រុសលោកស្នងការរងខេត្តបន្ទាយមានជ័យ ដែលបង្កគ្រោះថ្នាក់ដ៏រន្ធត់ បណ្តាលឱ្យមនុស្សស្លាប់៥នាក់ និងរបួសម្នាក់ ត្រូវបានបញ្ជូនខ្លួនទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តតាមផ្លូវច្បាប់។

រថយន្តគ្រោះថ្នាក់

ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឱ្យដឹងថា ឈ្មោះ ស៊ីវ ជ័យសិដ្ឋ ត្រូវបានបញ្ជូនខ្លួនទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តតាមផ្លូវច្បាប់ បន្ទាប់ពីសមត្ថកិច្ចនគរបាលបានធ្វើការសាកសួរ និងបំពេញសំណុំរឿងចប់សព្វគ្រប់។

កន្លែងកើតហេតុ

បើតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងថា នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ នេះ ជនសង្ស័យឈ្មោះ ស៊ីវ ជ័យសិដ្ឋ ភេទប្រុស ឆ្នាំកំណើត០២.១២.២០០៦ ដែលជាអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ លើផ្លូវជាតិលេខ៥ ចំណុចក្រុមទី១២ ភូមិកកោះ ឃុំកកោះស្រុក មោងឫស្សី ខេត្តបាត់ដំបង បណ្តាលឱ្យស្លាប់អ្នកជិះម៉ូតូចំនួន០៥នាក់ និងរងរបួសចំនួន០១នាក់ ត្រូវបានបញ្ជូនខ្លួនទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង។

សមត្ថកិច្ចនៅកន្លែងកើតហេតុ

ការអនុវត្តតាមផ្លូវច្បាប់នេះ បានកើតឡើងបន្ទាប់ពីសមត្ថកិច្ចនគរបាល បានធ្វើការសាកសួរ និងបំពេញសំណុំរឿងចប់សព្វគ្រប់ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ រួចមក។ ទិដ្ឋភាពនេះពិតជាបានបង្ហាញឱ្យឃើញថា គ្មានជនប្រព្រឹត្តិល្មើសច្បាប់ណាមួយ ត្រូវបានរួចផុតពីសំណាញ់ច្បាប់បានឡើយ។

រថយន្តខូចខាត

អត្ថបទសរសេរដោយ អ៊ាង ប៊ុនរិទ្ធ
កែសម្រួលដោយ កៀន សុឃាក់

ការស៊ើបអង្កេត

administrator

Related Articles