ខេត្តបាត់ដំបង៖ នគរបាលស្រុកគាស់ក្រឡបានធ្វើប្រតិបត្តិការបង្រ្កាបគ្រឿងញៀនដ៏ធំមួយ ដោយចាប់ខ្លួនជនសង្ស័យចំនួន៦នាក់ក្នុងពីរករណីផ្សេងគ្នា កាលពីថ្ងៃទី២ មេសា ឆ្នាំ២០២៦។

ការប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំរបស់អនុសេនីយ៍ឯក ចាន់ ថានូ អធិការនគរបាលស្រុកគាស់ក្រឡ ដោយចាប់ខ្លួនជនសង្ស័យទាំង៦នាក់នៅក្នុងភូមិបល្លង្គ ឃុំធិបតី។
ជនសង្ស័យទាំង៦នាក់មាន៖
១. រឿន រក្សា (សាល) អាយុ២៣ឆ្នាំ ភូមិរ៉ា
២. ម៉ៅ មុន្នី (មី) អាយុ១៨ឆ្នាំ ភូមិឆាយបល្ល័ង្គ
៣. ថាន់ ចាន់ប៊ុនថង អាយុ២៨ឆ្នាំ ភូមិឆាយបល្ល័ង្គ
៤. ទុំ ចិត្រា អាយុ៣០ឆ្នាំ ភូមិរ៉ា
៥. រើយ រ៉ានុត អាយុ១៨ឆ្នាំ ភូមិកន្ទួត
៦. វុទ្ធី ចាន់ថន (គួយ) អាយុ១៨ឆ្នាំ ភូមិដើមដូង

នគរបាលបានរកឃើញវត្ថុតាងជាច្រើនរួមមាន៖ ម្សៅក្រាមពណ៌សថ្លា៥ថង់ ទូរស័ព្ទដៃ១គ្រឿង ទុយោសម្រាប់ចូករំលែកថ្នាំញៀន១ ដែកកេះ១ កាំភ្លើងខ្យល់(កែឆ្នៃ)១ដើម កាំបិតដាវ១ដើម និងកូនថង់ជាច្រើន។
បច្ចុប្បន្ន ជនសង្ស័យទាំង៦នាក់ត្រូវបានកសាងសំណុំចាត់ការតាមនីតិវិធីច្បាប់។
