![]()
មហន្តរាយផ្សែងពុលកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរនៅភាគខាងជើងប្រទេសថៃ ដោយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ទីក្រុងឈៀងម៉ៃបានធ្លាក់ចូលទៅក្នុង «តំបន់ពណ៌ស្វាយ» ដែលជាកម្រិតគ្រោះថ្នាក់ខ្ពស់បំផុត។
យោងតាមការផ្សាយរបស់ The Nation សន្ទស្សន៍គុណភាពខ្យល់ (AQI) បានហក់ឡើងដល់២៣១ ដែលធ្វើឲ្យទីក្រុងទេសចរណ៍ដ៏ល្បីមួយនេះ ក្លាយជាទីក្រុងដែលមានខ្យល់កខ្វក់ខ្លាំងជាងគេលំដាប់ទី២ នៅលើពិភពលោក បន្ទាប់ពីទីក្រុងដាកា ប្រទេសសេណេហ្គាល់។
![]()
បច្ចុប្បន្ន ប្រជាពលរដ្ឋក្នុងតំបន់កំពុងជួបប្រទះបញ្ហាសុខភាពធ្ងន់ធ្ងរ ដូចជា ការរលាកភ្នែក និងពិបាកដកដង្ហើម ដោយសារតែការប្រមូលផ្តុំនៃធូលីពុល PM2.5 បានកើនឡើងហួសកម្រិតដែលមនុស្សទូទៅអាចទ្រាំទ្របាន។
ស្ថានភាពនេះមិនមែនកើតឡើងតែនៅឈៀងម៉ៃប៉ុណ្ណោះទេ ប៉ុន្តែវាកំពុងរីករាលដាលពេញតំបន់ភាគខាងជើងនៃប្រទេសថៃតែម្ដង។ នៅខេត្តឈៀងរ៉ាយ ស្ថានភាពរឹតតែអាក្រក់ទៅទៀត ដោយកម្រិត AQI បានហក់ឡើងដល់២៦៩ ដែលជាកម្រិតមហន្តរាយ។
![]()
អាជ្ញាធរថៃបានសម្រេចប្រកាសតំបន់ខ្លះក្នុងខេត្តឈៀងម៉ៃ ជាតំបន់គ្រោះមហន្តរាយភ្លើងឆេះព្រៃ ខណៈដែលផ្សែងអ័ព្ទពុលនៅតែបន្តគ្របដណ្តប់យ៉ាងក្រាស់ឃ្មឹក។
មន្ត្រីសុខាភិបាលបានអំពាវនាវយ៉ាងទទូចដល់សាធារណជន ឲ្យផ្អាកសកម្មភាពនៅក្រៅផ្ទះជាបណ្ដោះអាសន្ន ហើយប្រសិនបើចាំបាច់ត្រូវចេញទៅក្រៅ ត្រូវតែពាក់ម៉ាសប្រភេទ N95 ជាដាច់ខាត។
