យុវជនអាយុ១៧ឆ្នាំត្រូវបានឃាត់ខ្លួនពីបទលួចទូរស័ព្ទ iPhone11 នៅបន្ទាយមានជ័យ

យុវជនអាយុ១៧ឆ្នាំត្រូវបានឃាត់ខ្លួនពីបទលួចទូរស័ព្ទ iPhone11 នៅបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ យុវជនអាយុ១៧ឆ្នាំត្រូវបានកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃសុក្រ ទី០៣ មេសា ២០២៦ ក្រោយត្រូវឃាត់ខ្លួនពីបទលួចទូរស័ព្ទដៃម៉ាក iPhone11 នៅក្រុងសិរីសោភ័ណ។

ការឃាត់ខ្លួនជនសង្ស័យ

សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី៣០ មីនា ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានទទួលបណ្តឹងពីជនរងគ្រោះឈ្មោះ មួន រាត្រី អាយុ២០ឆ្នាំ ដែលជាបុគ្គលិកលក់គ្រឿងសំអាង ស្ដីពីករណីលួចទូរស័ព្ទដៃនៅហាងលក់គ្រឿងសំអាងយីហោ ចែដាផ្សាធំមានជ័យ។

ក្រោយពីធ្វើការស្រាវជ្រាវ កម្លាំងជំនាញដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ខេន មករា (ម៉ី ម៉ី) អាយុ១៧ឆ្នាំ នៅវេលាម៉ោង១១:៣០នាទី ថ្ងៃទី០២ មេសា នៅផ្លូវលំក្នុងភូមិព្រះពន្លា។ ជនសង្ស័យត្រូវបានដកហូតវត្ថុតាងទូរស័ព្ទដៃ iPhone11 ពណ៍ស្វាយ ចំនួន១គ្រឿង ដែលជារបស់ជនរងគ្រោះ។

លោកវរសេនីយ៍ត្រី សុខ ឡេង បានបញ្ជាក់ថា ក្រោយឃាត់ខ្លួន ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចទូរស័ព្ទរបស់ជនរងគ្រោះពិតប្រាកដ។

ដោយផ្អែកលើចម្លើយសារភាពនិងវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានបានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដែលបានចាត់ការបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តតាមនីតិវិធី។ ចំណែកទូរស័ព្ទដៃ iPhone11 ត្រូវបានប្រគល់ជូនម្ចាស់វិញរួចហើយ។

administrator

Related Articles