ម៉ែរក្សាបានធ្វើកិច្ចសន្យាបញ្ឈប់រឿងប្ដីពីរនាក់ លោក ជួន ណារិន្ទ៖ “ប្រហែលអត់បានទាយមើលខ្លួនឯងថារាសីឡើងឬចុះ”

ម៉ែរក្សាបានធ្វើកិច្ចសន្យាបញ្ឈប់រឿងប្ដីពីរនាក់ លោក ជួន ណារិន្ទ៖ “ប្រហែលអត់បានទាយមើលខ្លួនឯងថារាសីឡើងឬចុះ”

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការបញ្ជាក់ជាសាធារណៈនៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ អំពីការមកធ្វើកិច្ចសន្យារបស់ម៉ែរក្សា។

កិច្ចប្រជុំនៅស្នងការនគរបាលរាជធានីភ្នំពេញ

លោកបានលើកឡើងថា៖ “នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ម៉ែរក្សាបានមកធ្វើកិច្ចសន្យាបញ្ឈប់ឡាយរឿងប្ដីពីរនាក់ជាមួយខ្ញុំ ដែលធ្វើឱ្យប៉ះពាល់សេចក្ដីថ្លៃថ្នូរដល់ស្ត្រីខ្មែរទូទៅនៅស្នងការរាជធានីម្ដងហើយ។”

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បន្តថា៖ “តែពេលនេះម៉ែរក្សាប្រហែលអត់បានទាយមើលខ្លួនឯងថាថ្ងៃនេះរាសីឡើងឬចុះនោះទេមើលទៅ? គ្រួសារមានវិន័យ ប្រទេសមានច្បាប់ (គឺដើម្បីរក្សាសណ្ដាប់ធ្នាប់ សន្តិសុខ សេចក្ដីថ្លៃថ្នូរ សង្គមជាតិ🇰🇭)។”

ការបញ្ជាក់នេះបានធ្វើឡើងក្រោយពីមានការចោទប្រកាន់ពីសាធារណជនអំពីឥរិយាបថមិនសមរម្យរបស់ម៉ែរក្សាដែលធ្វើឱ្យខូចកេរ្តិ៍ឈ្មោះស្ត្រីខ្មែរ។ លោកជួន ណារិន្ទបានជំរុញឱ្យមានការគោរពច្បាប់ និងរក្សាសណ្ដាប់ធ្នាប់សង្គម។

ដោយ៖ សិលា

administrator

Related Articles