នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ចុះសួរសុខទុក្ខ និងជូនពរចូលឆ្នាំថ្មីដល់យោធិនការពារព្រំដែនកម្ពុជា-ថៃ

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ចុះសួរសុខទុក្ខ និងជូនពរចូលឆ្នាំថ្មីដល់យោធិនការពារព្រំដែនកម្ពុជា-ថៃ

ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ លោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញចុះសួរសុខទុក្ខ និងជូនពរចូលឆ្នាំថ្មីដល់យោធិនការពារព្រំដែនកម្ពុជា-ថៃ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ជួបយោធិនការពារព្រំដែន

ការចុះសួរសុខទុក្ខនេះធ្វើឡើងនៅសមរភូមិមុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅទិសទី៣ របស់យោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ។ លោកនាយឧត្តមសេនីយ៍បានធ្វើជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

ការជួបជុំរវាងនាយទាហាននិងយោធិន

នៅក្នុងឱកាសនេះ លោកបាននាំយកនូវការសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់។

ពលទាហានកំពុងបំពេញបេសកកម្ម

លោកក៏បានពាំនាំនូវការកោតសរសើរពីសំណាក់អ្នកដឹកនាំជាន់ខ្ពស់ជូនចំពោះយោធិនទាំងអស់ដែលបានខិតខំ ពុះពារគ្រប់បែបយ៉ាងក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់យើងក្នុងរយៈពេលកន្លងមក។

ការប្រគល់អំណោយដល់យោធិន

ក្នុងបរិយាកាសប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅនោះ លោកបាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់លោកនាយឧត្តមសេនីយ៍ ទៀ សីហា ជូនដល់បណ្តាអង្គភាពនៅទិសទី៣ របស់យោធភូមិភាគទី៤ នូវសម្ភារៈ និងថវិកាមួយចំនួន។

សមរភូមិមុខតាមព្រំដែន

ការចុះសួរសុខទុក្ខនេះធ្វើឡើងនាឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដែលនឹងឈានមកដល់នៅពេលខាងមុខ ដើម្បីជូនពរជ័យ សិរីសួស្តីដល់យោធិនដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងការការពារបូរណភាពទឹកដី។

យោធិនកំពុងត្រួតពិនិត្យព្រំដែន

ការប្រជុំរវាងមេបញ្ជាការនិងយោធិន

សកម្មភាពយោធិននៅតាមព្រំដែន

ការការពារព្រំដែនជាតិ

ដោយ៖ តារា

administrator

Related Articles