ភ្នំពេញ – ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានរិះគន់កូរ៉េខាងត្បូងយ៉ាងខ្លាំង ដោយអះអាងថាប្រទេសនេះ «មិនមានប្រយោជន៍» សម្រាប់ទីក្រុងវ៉ាស៊ីនតោន ក្នុងការធានាសុវត្ថិភាពច្រកសមុទ្រហរមុហ្ស។

កាលពីថ្ងៃពុធទី១មេសា លោកត្រាំបានធ្វើការកត់សម្គាល់ក្នុងអំឡុងពិធីបុណ្យអ៊ីស្ទើរនៅសេតវិមាន ដោយសម្តែងការមិនពេញចិត្តចំពោះការមិនចូលរួមរបស់កូរ៉េខាងត្បូងក្នុងកិច្ចខិតខំប្រឹងប្រែងធានាសុវត្ថិភាពច្រកសមុទ្រសំខាន់នេះ។
«ទុកឲ្យកូរ៉េខាងត្បូង ដែលមិនបានជួយយើងជាអ្នកធ្វើចុះ! ជាក់ស្ដែង ពួកយើងមានទាហានត្រឹម ៤៥,០០០ នាក់ ដែលស្ថិតក្នុងគ្រោះថ្នាក់នៅទីនោះ នៅជិតកងកម្លាំងនុយក្លេអ៊ែរ» លោកត្រាំបានថ្លែង។

មេដឹកនាំអាមេរិកបានចង្អុលបង្ហាញពីប្រទេសកូរ៉េ ចិន ជប៉ុន និងបារាំងថា ប្រទេសទាំងនោះពឹងផ្អែកលើច្រកសមុទ្រសម្រាប់ការនាំចូលថាមពល ដូច្នេះគួរតែធ្វើសកម្មភាពដើម្បីជួយបើកផ្លូវទឹកឡើងវិញ។
ទោះជាយ៉ាងណាក៏ដោយ ក្រសួងការពារជាតិទីក្រុងសេអ៊ូលបានចេញការបញ្ចាក់វិញថា ខ្លួនមិនទាន់បានទទួលសំណើផ្លូវការណាមួយពីទីក្រុងវ៉ាស៊ីនតោន ដើម្បីដាក់ពង្រាយកងកម្លាំងយោធាទៅកាន់ច្រកសមុទ្រ Hormuz នៅឡើយទេ។

សេចក្តីថ្លែងការណ៍របស់លោកត្រាំកើតឡើងបន្ទាប់ពីអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់ ដែលបណ្តាលឲ្យមានការតានតឹងក្នុងតំបន់។
