អ៊ីរ៉ង់ប្រកាសប្រជាជន៧លាននាក់ត្រៀមចាប់អាវុធប្រយុទ្ធប្រឆាំងអាមេរិក

អ៊ីរ៉ង់ប្រកាសប្រជាជន៧លាននាក់ត្រៀមចាប់អាវុធប្រយុទ្ធប្រឆាំងអាមេរិក

អ៊ីរ៉ង់ប្រកាសប្រជាជន៧លាននាក់ត្រៀមចាប់អាវុធប្រយុទ្ធប្រឆាំងអាមេរិក

ទន្ទឹមនឹងការគំរាមកំហែងពីអាមេរិកដែលអាចបើកប្រតិបត្តិការជើងគោក ប្រទេសអ៊ីរ៉ង់បានប្រកាសថា ប្រជាជនរបស់ខ្លួនជាង ៧ លាននាក់បានត្រៀមខ្លួនរួចជាស្រេចក្នុងការក្រោកឈរឡើងចាប់កាន់អាវុធដើម្បីប្រយុទ្ធតតាំងជាមួយកងទ័ពអាមេរិក។

សារព័ត៌មាន Times of Israel បានដកស្រង់សំណេររបស់ប្រធានសភាអ៊ីរ៉ង់ Mohammad Bagher Qalibaf ដែលបានបង្ហោះលើបណ្តាញសង្គម X កាលពីថ្ងៃព្រហស្បតិ៍ទី២ ខែមេសា ឆ្នាំ២០២៦ថា៖ «ក្នុងរយៈពេលមិនដល់មួយសប្តាហ៍ យុទ្ធនាការជាតិដ៏ខ្លាំងក្លាបានទាក់ទាញប្រជាជនអ៊ីរ៉ង់ប្រហែល ៧ លាននាក់ឲ្យចូលខ្លួនស្ម័គ្រចិត្ត ដោយប្រកាសពីការត្រៀមលក្ខណៈរួចជាស្រេចក្នុងការក្រោកឈរចាប់កាន់អាវុធដើម្បីការពារប្រទេសជាតិ»។

ប្រធានសភាអ៊ីរ៉ង់ Mohammad Bagher Qalibaf

លោកបន្តថា៖ «ប្រជាជនមិនមែនគ្រាន់តែនិយាយពីការការពារប្រទេសនោះទេ ប៉ុន្តែកាលពីអតីត ពួកគាត់ក៏ធ្លាប់លះបង់ជីវិត ហើយក៏ត្រៀមខ្លួនធ្វើវាម្តងទៀតដែរ។ រាល់ការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ នឹងត្រូវជួបប្រទះការឆ្លើយតបជារួម ប្រៀបដូចជាការប្រឈមមុខជាមួយសមាជិកគ្រួសារទាំងមូល»។

អ៊ីរ៉ង់ដែលមានប្រជាជនប្រហែល ៩០ លាននាក់ មានមនុស្សប្រហែល ៤៨ ទៅ ៥០ លាននាក់ស្ថិតក្នុងវ័យដែលអាចបម្រើការងារយោធាបាន។ កងកម្លាំង Basij ដែលជាកងទ័ពស្ម័គ្រចិត្ត អាចចល័តបានចន្លោះពី ១ ទៅ ១០ លាននាក់ក្នុងករណីមានសង្គ្រាមទ្រង់ទ្រាយធំ។

យោងតាមការវាយតម្លៃរបស់ Global Firepower ក្នុងឆ្នាំ២០២៦នេះ អ៊ីរ៉ង់នៅតែស្ថិតក្នុងចំណោមប្រទេសដែលមានអំណាចយោធាខ្លាំងបំផុតទាំង ១៥ លើពិភពលោក។

administrator

Related Articles