អ្នកបើកយន្តហោះ និងអ្នកបំរើការ ៦នាក់ រងរបួសធ្ងន់-ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍យប់យូរ នៅតាខ្មៅ

អ្នកបើកយន្តហោះ និងអ្នកបំរើការ ៦នាក់ រងរបួសធ្ងន់-ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍យប់យូរ នៅតាខ្មៅ

ខេត្តកណ្តាល – គ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរបានកើតឡើងនៅយប់យូរ បណ្តាលឱ្យអ្នកបើកយន្តហោះ និងអ្នកបំរើការលើយន្តហោះចំនួន ៦នាក់ រងរបួសធ្ងន់ និងស្រាល នៅក្រុងតាខ្មៅ។

គ្រោះថ្នាក់ចរាចរណ៍តាខ្មៅ

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២:៣៣នាទី រំលងអាធ្រាត ឆ្លងចូលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ នៅចំណុចប្រសព្វភ្លើងស្តុបផ្លូវ ៦០ម៉ែត្រ (មហាវិថីសម្តេចតេជោ) កែងផ្លូវ ៥០ម៉ែត្រ ក្នុងភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ។

ទីតាំងកើតហេតុ

លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានបញ្ជាក់ថា នៅពេលកើតហេតុមានរថយន្ត MG 6 ពណ៌ស លេខភ្នំពេញ 2BJ-1226 បើកបរដោយឈ្មោះ ត្រៃ បូរី (៣៥ឆ្នាំ) ដែលមានកម្រិតជាតិស្រវឹង ០,៤៥៧មីលីក្រាម/លីត្រ បើកបរមិនគោរពភ្លើងស្តុបពណ៌ក្រហម ហើយបុកទៅលើរថយន្ត TOYOTA HAICE ពណ៌ស លេខ KH.K6.03។

រថយន្តខូចខាត

ជនរងគ្រោះទាំង ៦នាក់ជាបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា រួមមាន៖
១. NGUYEN DUC DUNG (៤៣ឆ្នាំ) – របួសស្រាល
២. បេត ដេវីដ (២៤ឆ្នាំ) – របួសធ្ងន់ (បាក់ឆ្អឹងដងកាំបិត)
៣. សាំង សាំបូរិទ្ធ (៣៦ឆ្នាំ)
៤. ពេជ្រ សុខខេង (២៩ឆ្នាំ)
៥. ពៅ គន្ធថាវនាថ (៣១ឆ្នាំ)
៦. សុខ ថនសេរីរចនា (៣០ឆ្នាំ)

កន្លែងកើតហេតុ

ការបុកគ្នាបានបណ្តាលឱ្យរថយន្ត TOYOTA HAICE ក្រឡាប់ ហើយជនរងគ្រោះទាំងអស់ត្រូវបានដឹកជញ្ជូនទៅមន្ទីរពេទ្យដោយក្រុមការងារមុនពេលសមត្ថកិច្ចទៅដល់។

សមត្ថកិច្ចចុះពិនិត្យ

រថយន្តទាំងពីរគ្រឿងដែលខូចខាតធ្ងន់ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ សមត្ថកិច្ចបានកំណត់មូលហេតុចម្បងគឺការបើកបរមិនគោរពភ្លើងស្តុប និងការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។

ការស៊ើបអង្កេត

administrator

Related Articles