អាមេរិកប្រកាសអាសន្នធ្ងន់ធេង បញ្ជាពលរដ្ឋខ្លួនចាកចេញអ៊ីរ៉ាក់ភ្លាមៗ ដោយសារគ្រោះថ្នាក់ពីក្រុមអាវុធអ៊ីរ៉ង់

អាមេរិកប្រកាសអាសន្នធ្ងន់ធេង បញ្ជាពលរដ្ឋខ្លួនចាកចេញអ៊ីរ៉ាក់ភ្លាមៗ ដោយសារគ្រោះថ្នាក់ពីក្រុមអាវុធអ៊ីរ៉ង់

ស្ថានទូតអាមេរិកនៅអ៊ីរ៉ាក់

ស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងបាកដាដ ទើបតែប្រកាសសារព្រមានអាសន្នកម្រិតខ្ពស់បំផុត ដោយបញ្ជាឲ្យពលរដ្ឋអាមេរិកទាំងអស់ដែលស្នាក់នៅក្នុងអ៊ីរ៉ាក់ ត្រូវចាកចេញភ្លាមៗតាមដែលអាចធ្វើទៅបាន។

តាមការផ្សាយរបស់ Newsmax កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ការប្រកាសអាសន្ននេះធ្វើឡើងបន្ទាប់ពីមានព័ត៌មានសម្ងាត់ជឿជាក់ថា ក្រុមខ្មាន់កាំភ្លើងដែលគាំទ្រដោយអ៊ីរ៉ង់ កំពុងរៀបចំផែនការវាយប្រហារទ្រង់ទ្រាយធំនៅតំបន់កណ្តាលទីក្រុងបាកដាដ ក្នុងរយៈពេល២៤ទៅ៤៨ម៉ោងខាងមុខ។

ស្ថានភាពគ្រោះថ្នាក់នៅអ៊ីរ៉ាក់

ស្ថានទូតបានបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធទាំងនេះអាចប្រើល្បិចបន្លំខ្លួនធ្វើជាមន្ត្រីរាជការ ដើម្បីចូលទៅជិតគោលដៅសម្រាប់វាយប្រហារ ឬចាប់ជំរិត។ កាលពីថ្មីៗនេះ អ្នកកាសែតអាមេរិក Shelly Kittleson ត្រូវបានចាប់ជំរិតបាត់ខ្លួន ដែលគេជឿថាជាស្នាដៃរបស់ក្រុម Kataib Hezbollah ដែលមានអ៊ីរ៉ង់នៅពីក្រោយខ្នង។

បច្ចុប្បន្ន ស្ថានភាពនៅអ៊ីរ៉ាក់ស្ថិតក្នុងកម្រិតគ្រោះថ្នាក់ខ្ពស់បំផុត ដែលក្រសួងការបរទេសអាមេរិកដាក់ចំណាត់ថ្នាក់លេខ៤ «ហាមធ្វើដំណើរទៅដាច់ខាត»។ ស្ថានទូតបានណែនាំឲ្យពលរដ្ឋខ្លួនធ្វើដំណើរចាកចេញតាមផ្លូវគោក ព្រោះផ្លូវអាកាសកំពុងមានការរឹតត្បិតខ្លាំង។

ការព្រមានពីស្ថានទូតអាមេរិក

អាជ្ញាធរអាមេរិកបានសង្កត់ធ្ងន់ថា អ្នកដែលសម្រេចចិត្តបន្តស្នាក់នៅ កំពុងប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិតខ្លាំងណាស់ ដោយសារក្រុមខ្មាន់កាំភ្លើងទាំងនេះមានប្រវត្តិវាយប្រហារសាហាវៗពាសពេញប្រទេស។ ក្នុងពេលជាមួយគ្នានេះ អ៊ីរ៉ង់បានប្រកាសថា ប្រជាជន៧លាននាក់ត្រៀមចាប់កាន់អាវុធប្រយុទ្ធជាមួយទ័ពអាមេរិក។

administrator

Related Articles