បង្ក្រាបក្រុមធីមTMT ក្មេងទំនើងអុកឡុកកាប់ម៉ូតូនៅផ្លូវ៤៤ និងលេខ៥១

បង្ក្រាបក្រុមធីមTMT ក្មេងទំនើងអុកឡុកកាប់ម៉ូតូនៅផ្លូវ៤៤ និងលេខ៥១

ខេត្តកំពង់ស្ពឺ៖ កម្លាំងនគរបាលបានបង្ក្រាបក្រុមក្មេងទំនើងឈ្មោះ ធីមTMT ដែលបានបង្កហិង្សាអុកឡុកកាប់ម៉ូតូនៅតាមផ្លូវ៤៤ និងលេខ៥១។

ជនសង្ស័យក្រុមធីមTMT

ការប្រតិបត្តិការនេះបានធ្វើឡើងក្រោមការដឹកនាំរបស់ឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងលោក ព្រាប កុយវឌ្ឍន អភិបាលក្រុងឧដុង្គម៉ែជ័យ។

វត្ថុតាងពីការប្រតិបត្តិការ

នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១៥:៥០នាទី កម្លាំងជំនាញនគរបាលយុត្តិធម៌ពីអធិការដ្ឋាននគរបាលក្រុងឧដុង្គម៉ែជ័យ សហការជាមួយកម្លាំងនគរបាលស្រុកពញាឮ បានឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន

ជនសង្ស័យទាំង៦នាក់មាន៖
១. គង់ ចាន់កក្កដា (ហៅក្តា,ដា) អាយុ១៨ឆ្នាំ (អ្នកកាប់)
២. ហេង ប៊ុននឿន (កង្កែប) អាយុ២១ឆ្នាំ (ចូលរួម)
៣. ហេង ប៊ុននី (ហៅនី) អាយុ១៨ឆ្នាំ (ចូលរួម)
៤. ម៉ៅ សុខម៉េង (ហៅម៉េង) អាយុ១៧ឆ្នាំ (ចូលរួម)
៥. ពីន បញ្ញា (ហៅញ៉ា) (អ្នកកាប់)
៦. យន រ៉ាវីត (ហៅផុយ) អាយុ១៥ឆ្នាំ (អ្នកកាប់)

កាំបិទផ្គាក់ដែលដកហូតបាន

ពួកគេទាំងអស់បានសារភាពថា ពិតជាបានជិះម៉ូតូទៅធ្វើសកម្មភាព និងចូលរួមកាប់ម៉ូតូរបស់ជនរងគ្រោះ។ កម្លាំងនគរបាលបានដកហូតវត្ថុតាងរួមមានកាំបិទផ្គាក់គ្មានដងមួយដើម។

ការសួរនាំជនសង្ស័យ

បច្ចុប្បន្ន កម្លាំងនគរបាលកំពុងកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទាំង៦នាក់ទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី។

administrator

Related Articles