ចិនចោទសហរដ្ឋអាមេរិក-អ៊ីស្រាអែលវាយអ៊ីរ៉ង់ខុសច្បាប់ បណ្តាលឱ្យច្រកសមុទ្រ Hormuz រញ្ជួយ

ចិនចោទសហរដ្ឋអាមេរិក-អ៊ីស្រាអែលវាយអ៊ីរ៉ង់ខុសច្បាប់ បណ្តាលឱ្យច្រកសមុទ្រ Hormuz រញ្ជួយ

ទីក្រុងប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានចេញមុខចោទប្រកាន់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលថា បានធ្វើប្រតិបត្តិការយោធាខុសច្បាប់លើអ៊ីរ៉ង់ ដែលជាមូលហេតុចម្បងនៃភាពតានតឹងនៅច្រកសមុទ្រ Hormuz។

ច្រកសមុទ្រ Hormuz

ក្នុងសន្និសីទកាសែតនៅថ្ងៃព្រហស្បតិ៍ លោកស្រី Mao Ning បានបញ្ជាក់ថា៖ «មូលហេតុចម្បងនៃការរំខាននៅច្រកសមុទ្រ Hormuz គឺដោយសារការប្រតិបត្តិការយោធាខុសច្បាប់របស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់»។

អ្នកនាំពាក្យចិនបានអំពាវនាវឱ្យភាគីទាំងបីបន្ធូរបន្ថយភាពតានតឹង និងត្រឡប់ទៅរកការសន្ទនាវិញ ដើម្បីការពារការដឹកជញ្ជូនទូទាំងពិភពលោក។

ការចរចាអន្តរជាតិ

«ប្រទេសចិនប្រឆាំងនឹងការវាយប្រហារលើជនស៊ីវិល និងកន្លែងស្នាក់នៅរបស់ពួកគេ។ ការវាយប្រហារលើសាលារៀនជាពិសេសគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ» លោកស្រី Mao Ning បានបន្ថែម។

ការថ្លែងរបស់ចិនកើតឡើងបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ បានអត្ថាធិប្បាយថា សហរដ្ឋអាមេរិកស្ទើរតែគ្មានការនាំចូលប្រេងតាមរយៈច្រកសមុទ្រ Hormuz និងណែនាំប្រទេសដទៃឱ្យទិញប្រេងពីសហរដ្ឋអាមេរិកវិញ។

ការដឹកជញ្ជូនប្រេង

គួរបញ្ជាក់ថា ប្រទេសចិនជាអ្នកនាំចូលថាមពលធំមួយពីតំបន់មជ្ឈិមបូព៌ា។ នាវាចំនួនបីគ្រឿងរបស់ចិនបានឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ៊ីរ៉ង់ បន្ទាប់ពីការវាយលុករួមគ្នារបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់នៅថ្ងៃទី២៨ កុម្ភៈ ដែលបានសម្លាប់មនុស្សជាង ១,៣៤០ នាក់។

រូបភាព៖ Reuters

administrator

Related Articles