ឧក្រិដ្ឋកម្មឆបោកតាមបច្ចេកវិទ្យា គំរាមកំហែងសន្តិសុខ សេដ្ឋកិច្ច និងកេរ្តិ៍ឈ្មោះកម្ពុជា

ឧក្រិដ្ឋកម្មឆបោកតាមបច្ចេកវិទ្យា គំរាមកំហែងសន្តិសុខ សេដ្ឋកិច្ច និងកេរ្តិ៍ឈ្មោះកម្ពុជា

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដាស់តឿនពីគ្រោះថ្នាក់ធំៗ ៣យ៉ាងដែលឧក្រិដ្ឋកម្មឆបោកតាមបច្ចេកវិទ្យាបង្កឱ្យកម្ពុជា។

សន្និសីទសារព័ត៌មានពាក់ព័ន្ធច្បាប់ប្រឆាំងការឆបោកតាមបច្ចេកវិទ្យា

ក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធច្បាប់ស្តីពីការប្រឆាំងការឆបោកតាមបច្ចេកវិទ្យានៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ លោក កើត រិទ្ធ បានបញ្ជាក់ថា កម្ពុជាកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីបញ្ហានេះ។

គ្រោះថ្នាក់ទី១ គឺប៉ះពាល់ដល់សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។ ទី២ ប៉ះពាល់ដល់វិស័យទេសចរណ៍ ការវិនិយោគ និងសេដ្ឋកិច្ច។ ទី៣ ប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កម្ពុជានៅលើឆាកអន្តរជាតិ។

លោកឧបនាយករដ្ឋមន្ត្រីបានពន្យល់ថា ក្រោយពីកម្ពុជាងើបចេញពីរបបប្រល័យពូជសាសន៍ ប្រទេសយើងបានកសាងកិត្តិយសកេរ្តិ៍ឈ្មោះយ៉ាងច្រើន ដោយត្រូវបានទទួលស្គាល់ជាគោលដៅទេសចរណ៍ដ៏ធំ និងប្រទេសនៃស្នាមញញឹម។

ការព្រមានពីគ្រោះថ្នាក់ឧក្រិដ្ឋកម្មឆបោកតាមបច្ចេកវិទ្យា

ប៉ុន្តែដោយសារតែរឿងឧក្រិដ្ឋកម្មឆបោកតាមបច្ចេកវិទ្យានេះ ធ្វើឱ្យកាសែតមួយចំនួនផ្សាយអាក្រក់ពីកម្ពុជា ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះប្រទេស។ លោកបានសង្កត់ធ្ងន់ថា កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើននៅក្នុងតំបន់ដែលរងគ្រោះដោយសារត្រូវបានឧក្រិដ្ឋជនប្រើប្រាស់សម្រាប់ប្រព្រឹត្តិឧក្រិដ្ឋកម្មឆបោកឆ្លងដែនតាមប្រព័ន្ធបច្ចេកវិទ្យា។

administrator

Related Articles