ត្រាំគំរាមវាយអ៊ីរ៉ង់ឱ្យត្រឡប់ទៅសម័យយុគថ្ម ប្រកាសជោគជ័យយោធាយ៉ាងរហ័ស

ត្រាំគំរាមវាយអ៊ីរ៉ង់ឱ្យត្រឡប់ទៅសម័យយុគថ្ម ប្រកាសជោគជ័យយោធាយ៉ាងរហ័ស

ជម្លោះអាមេរិក-អ៊ីរ៉ង់

សហរដ្ឋអាមេរិក – ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីជោគជ័យយោធាដ៏អស្ចារ្យលើអ៊ីរ៉ង់ និងគំរាមថានឹងបន្តវាយប្រហារឱ្យប្រទេសនេះត្រឡប់ទៅសម័យយុគថ្មវិញ។

កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ លោកត្រាំបានថ្លែងក្នុងសុន្ទរកថាទៅកាន់ប្រជាជាតិអាមេរិកថា៖ “ក្នុងរយៈពេល៤សប្តាហ៍កន្លងមកនេះ កងកម្លាំងប្រដាប់អាវុធរបស់យើងបានទទួលជ័យជម្នះយ៉ាងរហ័ស ម៉ឺងម៉ាត់ និងលើសលប់នៅលើសមរភូមិ។ នេះជាជ័យជម្នះដែលមនុស្សតិចណាស់ធ្លាប់បានឃើញពីមុនមក។”

កងទ័ពអាមេរិក

លោកត្រាំបានបញ្ជាក់ថា កងទ័ពជើងទឹកអ៊ីរ៉ង់បានបាត់បង់សមត្ថភាពទៅហើយ រីឯកងទ័ពអាកាសក៏ត្រូវបានបំផ្លាញផងដែរ។ មេដឹកនាំអ៊ីរ៉ង់ជាច្រើននាក់ត្រូវបានសម្លាប់ ខណៈការបញ្ជានិងការគ្រប់គ្រងស្ថិតលើកងឆ្មាំបដិវត្តន៍អ៊ិស្លាមដែលកំពុងត្រូវបានបំផ្លាញយ៉ាងខ្លាំង។

“សហរដ្ឋអាមេរិកនឹងវាយប្រហារអ៊ីរ៉ង់យ៉ាងខ្លាំងក្លាក្នុងរយៈពេល២ទៅ៣សប្តាហ៍ខាងមុខ ពោលវាយអ៊ីរ៉ង់រហូតឱ្យវិញត្រឡប់ទៅរកសម័យយុគថ្ម។” លោកត្រាំបានអះអាងយ៉ាងខ្លាំងក្លា។

លោកបានបន្ថែមថា ច្រកសមុទ្រហ័រមូស (Hormuz) នឹងបើកឡើងវិញបន្ទាប់ពីជម្លោះបានបញ្ចប់ ហើយគោលបំណងយុទ្ធសាស្ត្រស្នូលរបស់អាមេរិកលើអ៊ីរ៉ង់ជិតដល់ទីបញ្ចប់ហើយ។

ព័ត៌មាននេះត្រូវបានចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦។

administrator

Related Articles