សម្តេចប្រធានរដ្ឋសភា សរសើរសមាគមខ្មែរនៅជប៉ុន ជាស្ពានពង្រឹងទំនាក់ទំនង និងទាក់ទាញវិនិយោគ

សម្តេចប្រធានរដ្ឋសភា សរសើរសមាគមខ្មែរនៅជប៉ុន ជាស្ពានពង្រឹងទំនាក់ទំនង និងទាក់ទាញវិនិយោគ

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានវាយតម្លៃខ្ពស់ និងកោតសរសើរយ៉ាងពេញទំហឹងចំពោះសកម្មភាពរបស់សមាគមជនជាតិខ្មែររស់នៅប្រទេសជប៉ុន (CAJ) ដែលបានបម្រើផលប្រយោជន៍ជាតិនៅលើឆាកអន្តរជាតិ។

កិច្ចប្រជុំរវាងសម្តេចប្រធានរដ្ឋសភា និងសមាគមខ្មែរនៅជប៉ុន

ក្នុងឱកាសជួបសម្តែងការគួរសមជាមួយលោក ហៃ វណ្ណា ប្រធានសមាគមខ្មែរនៅជប៉ុន នៅថ្ងៃទី២ មេសា ២០២៦ នៅវិមានរដ្ឋសភា សម្តេចបានថ្លែងកោតសរសើរចំពោះវឌ្ឍនភាពការងាររបស់សមាគម ដែលទើបតែសម្ពោធជាផ្លូវការកាលពីថ្ងៃទី១៨ មីនា ២០២៦។

លោក ហៃ វណ្ណា ប្រធានសមាគមខ្មែរនៅជប៉ុន

សមាគមនេះមានបេសកកម្មសំខាន់ក្នុងការសម្របសម្រួលការរស់នៅ ការងារ ការសិក្សា និងការវិនិយោគរបស់ខ្មែរនៅជប៉ុន ព្រមទាំងដើរតួជាស្ពានទាក់ទាញវិនិយោគិនជប៉ុនមកវិនិយោគនៅកម្ពុជា។

កិច្ចសន្ទនារវាងភាគីទាំងពីរ

លោក ហៃ វណ្ណា បានរាយការណ៍ថា សមាគមបានធ្វើសកម្មភាពមនុស្សធម៌ជាច្រើន រួមមានការជួយពលរដ្ឋភៀសសឹក និងផ្តល់កម្លាំងចិត្តដល់កុមារ និងយុវជនកុំឲ្យបោះបង់ការសិក្សា។

ការប្រជុំដោយផ្លូវការ

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា៖ “សមាគមខ្មែរនៅបរទេស ជាការប្រមូលផ្តុំសំឡេងរបស់ពលរដ្ឋខ្មែរ ដើម្បីការពារផលប្រយោជន៍ជាតិ និងបង្កើនការជឿជាក់របស់អន្តរជាតិមកលើកម្ពុជា។”

សម្តេចឃួន សុដារី ថ្លែងការគាំទ្រ

សម្តេចបានលើកទឹកចិត្តឲ្យសមាគមបន្តពង្រីកសកម្មភាព ទាំងការលើកកម្ពស់ផលប្រយោជន៍ជាតិ និងផ្សព្វផ្សាយវប្បធម៌ខ្មែរនៅជប៉ុន។

ពិធីជួបជុំដោយផ្លូវការ

សម្តេចថែមទាំងបានគាំទ្រគោលដៅរបស់រាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដី និងអភិវឌ្ឍប្រទេសជាតិ ដើម្បីសម្រេចគោលដៅឆ្នាំ២០២៣០ និង២០៥០។

ការពិភាក្សាការងាររួម

សម្តេចបានសង្កត់ធ្ងន់ថា៖ “យើងត្រូវចេះប្រើការលំបាកទៅជាឱកាស ដូចអ្វីដែលមហាគ្រួសារខ្មែរកំពុងធ្វើបច្ចុប្បន្ននេះ។”

កិច្ចប្រជុំបញ្ចប់ដោយជោគជ័យ

សមាគមខ្មែរនៅជប៉ុនក៏មានកម្មវិធីផ្សព្វផ្សាយវប្បធម៌ ប្រពៃណី និងម្ហូបអាហារខ្មែរ ព្រមទាំងជួយរៀបចំតាំងពិព័រណ៍ផលិតផលខ្មែរនៅជប៉ុន ដើម្បីឲ្យអន្តរជាតិបានស្គាល់។

រូបថតរួមជាការចងចាំ

ដោយ៖ សិលា

administrator

Related Articles