រដ្ឋមន្ត្រី ហេង សួរ៖ ធនធានមនុស្សជាកត្តាស្នូលនៃភាពជោគជ័យក្នុងយុគសម័យ AI

រដ្ឋមន្ត្រី ហេង សួរ៖ ធនធានមនុស្សជាកត្តាស្នូលនៃភាពជោគជ័យក្នុងយុគសម័យ AI

វេទិកាធនធានមនុស្ស EuroChamភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ធនធានមនុស្ស និងទំនាក់ទំនងវិជ្ជាជីវៈ គឺជាកត្តាស្នូលនៃភាពជោគជ័យរបស់សហគ្រាស ក្រុមហ៊ុន និងរោងចក្រ ក្នុងសម័យដែល AI កំពុងបំប្លែងទីផ្សារកម្លាំងការងារយ៉ាងឆាប់រហ័ស។

ការពិភាក្សាវេទិកាក្នុងវេទិកាធនធានមនុស្សឆ្នាំ២០២៦ របស់សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា (EuroCham) នាថ្ងៃទី៣ មេសា ឆ្នាំ២០២៦ នៅសណ្ឋាគារ Novotel លោករដ្ឋមន្ត្រីបានលើកឡើងថា ការអភិវឌ្ឍធនធានមនុស្សបានក្លាយជាកត្តាយុទ្ធសាស្ត្រស្នូលសម្រាប់ការប្រកួតប្រជែង និងការរីកចម្រើននាពេលអនាគត។

ការចូលរួមវេទិកាសម្រាប់កម្ពុជា រាជរដ្ឋាភិបាលបានវិនិយោគ ១០០លានដុល្លារក្នុងមួយឆ្នាំ ដល់មូលនិធិបណ្តុះបណ្តាលជំនាញ (SDF) សម្រាប់ផ្តល់ហិរញ្ញប្បទានដល់សហគ្រាស ក្រុមហ៊ុន និងរោងចក្រ ដោយផ្ទាល់សម្រាប់ចូលរួមបណ្តុះបណ្តាលធនធានមនុស្ស។

ការបង្រៀនបច្ចេកទេសទន្ទឹមនឹងនេះ ក្រសួងកំពុងធ្វើទំនើបកម្មប្រព័ន្ធ TVET ដើម្បីផ្គត់ផ្គង់ដល់វិនិយោគិននូវកម្លាំងពលកម្មវ័យក្មេងដែលមានថាមពល និងសក្ដានុពល ស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

ការសិក្សាផ្អែកការងារលោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ពីការប្តេជ្ញាចិត្តក្នុងការកសាងភាពជាដៃគូយុទ្ធសាស្ត្ររវាងគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិស័យឧស្សាហកម្ម ដើម្បីរួមគ្នាបង្កើតកម្មវិធីសិក្សាផ្អែកលើការអនុវត្តការងារជាក់ស្តែង កម្មវិធីហ្វឹកហ្វឺនកូនជាង និងការបណ្តុះបណ្តាលនៅកន្លែងធ្វើការ។

ការអភិវឌ្ឍជំនាញលោករដ្ឋមន្ត្រីសង្ឃឹមថា តាមរយៈវេទិកាថ្ងៃនេះ នឹងទទួលបានធាតុចូលល្អៗសម្រាប់ជួយពង្រឹងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ហើយជំរុញឱ្យមានការវិនិយោគបន្ថែមលើធនធានមនុស្ស ដែលមិនត្រូវគិតថាជាការចំណាយ តែជាការវិនិយោគយុទ្ធសាស្ត្រនៅក្នុងសមត្ថភាពប្រកួតប្រជែង។

កិច្ចសហការរដ្ឋាភិបាលក្នុងវេទិកានេះដែរ លោក Tassilo Brinzer ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា (EuroCham) បានលើកឡើងថា កម្លាំងការងារនៅតែជាឆ្អឹងខ្នងដ៏សំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

ការអភិវឌ្ឍសេដ្ឋកិច្ចលោកបានបញ្ជាក់ថា EuroCham នឹងបន្តការគាំទ្រដល់រាជរដ្ឋាភិបាល ជាពិសេសភាពជាដៃគូជាមួយក្រសួងការងារ ដើម្បីអភិវឌ្ឍវិស័យនេះសម្រាប់ជាអត្ថប្រយោជន៍រួមទាំងវិស័យនេះ និងសមាជិកទាំងអស់នៅកម្ពុជា។

ការប្រកួតប្រជែងអន្តរជាតិការទទួលយកឧបករណ៍ឌីជីថលក្នុងការជ្រើសរើស បណ្តុះបណ្តាល ការគ្រប់គ្រងទីផ្សារ និងប្រតិបត្តិការអាជីវកម្ម នឹងជួយលើកកម្ពស់ផលិតភាព និងបន្ថយសម្ពាធលើប្រាក់ឈ្នួល។

ដោយ៖ តារា

administrator

Related Articles