តម្លៃមាសធ្លាក់ចុះវិញទៅ ៥៦៨ ដុល្លារក្នុងមួយជី នៅថ្ងៃទី០២ មេសា

តម្លៃមាសធ្លាក់ចុះវិញទៅ ៥៦៨ ដុល្លារក្នុងមួយជី នៅថ្ងៃទី០២ មេសា

ភ្នំពេញ៖ តម្លៃមាសក្នុងស្រុកបានធ្លាក់ចុះវិញទៅ ៥៦៨ ដុល្លារក្នុងមួយជី នៅថ្ងៃព្រហស្បតិ៍ទី០២ ខែមេសា ឆ្នាំ២០២៦នេះ។ ការធ្លាក់ចុះនេះបានកើតឡើងបន្ទាប់ពីតម្លៃមាសបានកើនឡើងដល់ ៥៧៥ ដុល្លារក្នុងមួយជី កាលពីថ្ងៃពុធ។

តម្លៃមាសធ្លាក់ចុះ

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities បានចែករំលែកថា៖ «ខ្ញុំគិតថា បើផ្ទុះសង្គ្រាមម្ដងទៀត មិនប្រាកដថា មាសអាចធ្លាក់ចុះទៀតទេ។ សង្គ្រាមម្ដងនេះ យើងបានមើលឃើញហើយថា ផលចំណេញដែលកើតឡើងដល់សហរដ្ឋអាមេរិកមានអ្វីខ្លះ។ ហើយបើម្ដងនេះទៀត ត្រូវរ៉ែកពន្ធនូវសម្ពាធ ការបាត់បង់ជាច្រើនថែមទៀត អញ្ចឹងធ្វើឱ្យសេដ្ឋកិច្ចវាមានបញ្ហាដែរ»។

ក្រុមហ៊ុន Goldman Sachs បានព្យាករថា តម្លៃមាសនឹងកើនឡើងដល់ ៥៤០០ ដុល្លារក្នុងមួយអោន ឬស្មើនឹង ៦៥០៦ ដុល្លារក្នុងមួយតម្លឹង នៅដំណាច់ឆ្នាំ២០២៦នេះ។ ការកើនឡើងនេះត្រូវបានជំរុញដោយក្ដីរំពឹងពីការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្ដាលអាមេរិក និងការបន្តទិញមាសចូលរបស់ធនាគារកណ្ដាល។

អ្នកជំនាញហិរញ្ញវត្ថុបានពន្យល់ថា ការធ្លាក់ចុះតម្លៃមាសនៅពេលនេះបណ្ដាលមកពីភាពតានតឹងនៃភូមិសាស្ត្រនយោបាយ និងការបិទច្រកសមុទ្រហូមូស្ស។ ទោះជាយ៉ាងណាក៏ដោយ ការព្យាករណ៍ពីក្រុមហ៊ុនហិរញ្ញវត្ថុធំៗបង្ហាញពីទិសដៅវិជ្ជមានសម្រាប់តម្លៃមាសនៅពាក់កណ្ដាលឆ្នាំ២០២៦។

administrator

Related Articles