អាមេរិក-អ៊ីស្រាអែលវាយបំផ្លាញស្ពានខ្ពស់បំផុតមជ្ឈិមបូព៌ានៅអ៊ីរ៉ង់ សម្លាប់៨នាក់ របួស៩៥នាក់

អាមេរិក-អ៊ីស្រាអែលវាយបំផ្លាញស្ពានខ្ពស់បំផុតមជ្ឈិមបូព៌ានៅអ៊ីរ៉ង់ សម្លាប់៨នាក់ របួស៩៥នាក់

អ៊ីរ៉ង់បានអះអាងថា ស្ពានខ្ពស់បំផុតនៅតំបន់មជ្ឈិមបូព៌ា ដែលស្ថិតនៅក្នុងទឹកដីរបស់ខ្លួន ត្រូវបានបំផ្លាញដោយផ្នែកខ្លះដោយការវាយប្រហារពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

ស្ពាន B1 នៅអ៊ីរ៉ង់

ការវាយប្រហារបំផ្លាញស្ពាននេះ កើតឡើងត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានព្រមានថា លោកនឹងទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ ដោយបញ្ជូនប្រទេសនេះត្រឡប់ទៅយុគសម័យថ្មវិញ។

សារព័ត៌មាន AFP បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ឆ្នាំ២០២៦ បាននិយាយថា ស្ពានខ្ពស់ជាងគេបំផុតនៅក្នុងប្រទេសអ៉ីរ៉ង់ត្រូវបានកម្ទេច ប៉ុន្មានម៉ោងបន្ទាប់ពីរូបលោកបានគំរាមទម្លាក់គ្រាប់បែក។

លោក Ghodratollah Seif អភិបាលរងនៃខេត្ត Alborz ជាទីដែលស្ពាន B1 ស្ថិតនៅ បាននិយាយថា ការវាយប្រហារបានសម្លាប់មនុស្ស៨នាក់ និង៩៥នាក់ផ្សេងទៀតបានរងរបួស។ ប៉ុន្តែ ដោយសារតែការរឹតត្បិត អ្នកសារព័ត៌មាន AFP មិនអាចចូលទៅកាន់ទីតាំងរងការវាយប្រហារនោះទេ ហើយក៏មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យពីតួលេខអ្នកស្លាប់ និងរងរបួសនោះដែរ។

ការវាយប្រហារស្ពានអ៊ីរ៉ង់

នៅក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមវិញ លោក ត្រាំ បានបង្ហោះពីរូបភាពផ្សែងហុយខ្មួលខ្មាញ់ចេញពីទីតាំងស្ពាន B1 ដែលស្ថិតនៅចម្ងាយ ៣៥គីឡូម៉ែត្រពីភាគនិរតីពីទីក្រុងតេហេរ៉ង់។ លោកថែមទាំងព្រមានទៀតផងថា ការបំផ្លិចបំផ្លាញនឹងបន្តកើតឡើងរហូតទាល់តែអ៉ីរ៉ង់ត្រឡប់ទៅរកតុចរចាដើម្បីបិទបញ្ចប់សង្រ្គាមអូសបន្លាយពេល៥សប្ដាហ៍មកនេះ។

បើតាមប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ ស្ពាន B1 ដែលកំពុងស្ថិតនៅក្រោមការសាងសង់នៅឡើយ គឺជាស្ពានខ្ពស់ជាងគេបំផុតនៅក្នុងតំបន់មជ្ឈិមបូព៌ា ដោយសរសរស្ពានមួយមានកម្ពស់ ១៣៦ម៉ែត្រ។

ស្ពានខ្ពស់បំផុតមជ្ឈិមបូព៌ា

administrator

Related Articles