រថយន្តបុកកិនម៉ូតូយ៉ាងដំណំ បណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់

រថយន្តបុកកិនម៉ូតូយ៉ាងដំណំ បណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ក្រោយត្រូវរថយន្តមួយគ្រឿងបុកកិនពីលើ នៅពេលគាត់ឈប់ម៉ូតូដើម្បីមើលក្រុមការងារដែលបែកកង់ម៉ូតូ។ សង្ស័យអ្នកបើកបររថយន្តខ្វះការប្រុងប្រយ័ត្ន និងស្រវឹងស្រា។

រថយន្តបុកម៉ូតូ

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជិត ១០:៤០យប់ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ តាមបណ្តោយផ្លូវ១០០៣ នៅមុខផ្សារទំនើប៊ីអន ២ ក្នុងសង្កាត់ក្មួយ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

កន្លែងកើតហេតុ

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ បុរសម្នាក់បានជិះម៉ូតូម៉ាកហុងដាឌ្រីមួយគ្រឿងយក្ស ស្លាកលេខភ្នំពេញ 1BP 7584 បើកបរតាមផ្លូវ។ លុះមកដល់ចំណុចកើតហេតុ គាត់បានឈប់ម៉ូតូចូលទៅមើលក្រុមការងារដែលបែកកង់ម៉ូតូ។

ម៉ូតូខូចខាត

ពេលនោះស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក TOYOTA HILUX ពាក់ផ្លាកលេខកម្ពុជា CRN.8998 បើកបរដោយបុរសម្នាក់សង្ស័យស្រវឹងស្រា បានរ៉េចង្កូតទៅបុកម៉ូតូនិងកិនពីលើជាប់ បណ្តាលឲ្យម្ចាស់ម៉ូតូរងរបួស និងម៉ូតូរងការខូចខាតយ៉ាងដំណំ។

ការសម្របសម្រួល

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា។ បន្ទាប់មកភាគីរថយន្តបានចេញសំណងទៅឲ្យខាងម៉ូតូចំនួន ១,២០០ ដុល្លារ ដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕

ដោយ៖ ចន្ទ លីហ្សា

administrator

Related Articles