រុស្ស៊ីរៀបចំបញ្ជូនកប៉ាល់ប្រេងទី២ទៅគុយបា បន្ទាប់ពីទម្លុះការបិទផ្លូវអាមេរិក

រុស្ស៊ីរៀបចំបញ្ជូនកប៉ាល់ប្រេងទី២ទៅគុយបា បន្ទាប់ពីទម្លុះការបិទផ្លូវអាមេរិក

រុស្ស៊ីកំពុងត្រៀមបញ្ជូនកប៉ាល់ដឹកប្រេងទីពីរទៅកាន់គុយបា បន្ទាប់ពីទម្លុះការបិទផ្លូវប្រេងរបស់សហរដ្ឋអាមេរិកបានជោគជ័យនៅដើមសប្តាហ៍នេះ។

កប៉ាល់ដឹកប្រេងរុស្ស៊ី

យោងតាមរដ្ឋមន្ត្រីក្រសួងថាមពលរុស្ស៊ី លោក Sergei Tsivilev ដែលបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ កប៉ាល់ទីពីរកំពុងត្រៀមខ្លួនចេញទៅគុយបា។ លោកបញ្ជាក់ថា៖ «យើងនឹងមិនទុកឱ្យប្រជាជនគុយបានៅម្នាក់ឯងក្នុងបញ្ហានេះទេ»។

ការអធិប្បាយនេះកើតឡើងបន្ទាប់ពីកប៉ាល់ដឹកប្រេងរុស្ស៊ីមួយគ្រឿងបានដឹកប្រេងឆៅប្រហែល ៧០០,០០០ បារ៉ែល ទៅចតនៅស្ថានីយប្រេង Matanzas របស់គុយបាកាលពីថ្ងៃអង្គារ។ នេះជាការដឹកជញ្ជូនប្រេងដ៏សំខាន់លើកដំបូងក្នុងរយៈពេលជិតបីខែ។

លោក Tsivilev បានពន្យល់ថា៖ «គុយបាកំពុងស្ថិតក្នុងការបិទផ្លូវប្រេងទាំងស្រុង ហើយគ្មាននាវាដឹកប្រេងណាទៅដល់ប្រទេសដែនកោះនេះទេ។ នាវារុស្ស៊ីមួយគ្រឿងបានទម្លុះការបិទផ្លូវ ហើយវាជានាវាដំបូងដែលបានទៅដល់កោះនេះកាលពីដើមសប្តាហ៍»។

គួរបញ្ជាក់ថា រដ្ឋបាលប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានបិទផ្លូវប្រេងឥន្ធនៈរបស់គុយបា ប៉ុន្តែបានលើកលែងកាលពីសប្តាហ៍មុន ដោយអនុញ្ញាតឱ្យមានការដឹកជញ្ជូនប្រេងនៅសប្តាហ៍នេះក្នុងហេតុផលមនុស្សធម៌។

ប្រទេសគុយបាបានស៊ូទ្រាំនឹងការដាច់ចរន្តអគ្គិសនីអស់ជាច្រើនសប្តាហ៍ កំណត់លើកម្រិតនៃការប្រើប្រាស់ប្រេងឥន្ធនៈ និងកង្វះខាតស្បៀងអាហារចាប់តាំងពីរដ្ឋបាលលោកត្រាំបានបិទផ្លូវប្រេងចាប់តាំងពីដើមឆ្នាំ២០២៦។

administrator

Related Articles