ចាប់ខ្លួនជនជាតិវៀតណាម ៣នាក់ ជួញដូរគ្រឿងញៀនជាង ១០គីឡូក្រាមនៅស្វាយរៀង

ចាប់ខ្លួនជនជាតិវៀតណាម ៣នាក់ ជួញដូរគ្រឿងញៀនជាង ១០គីឡូក្រាមនៅស្វាយរៀង

កម្លាំងសមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យជនជាតិវៀតណាម ៣នាក់ ក្នុងប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនដ៏ធំមួយនៅខេត្តស្វាយរៀង។

វត្ថុតាងគ្រឿងញៀន

កាលពីថ្ងៃទី៣០ មីនា ២០២៦ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តស្វាយរៀង សហការជាមួយនគរបាលក្រុងបាវិត បានធ្វើប្រតិបត្តិការនៅបន្ទប់ជួលមួយក្នុងភូមិបាវិតលើ។

ជនសង្ស័យទាំង ៣នាក់រួមមាន៖ ង្វៀង ហ្វឹកហ្វី (ប្រុស ៣០ឆ្នាំ), ង្វៀង ថេយី (ប្រុស ៣១ឆ្នាំ) និង ប៊ួយ មិញធួ (ស្រី ២៩ឆ្នាំ) ជនជាតិវៀតណាមទាំងអស់។

ឧបករណ៍កែឆ្នៃគ្រឿងញៀន

កម្លាំងសមត្ថកិច្ចដកហូតបានវត្ថុតាងច្រើនប្រភេទរួមមាន៖

  • សារធាតុញៀនទម្ងន់ ១០ គីឡូក្រាម ៣២៨.៧៩ ក្រាម
  • ជញ្ជីងថ្លឹងថ្នាំញៀន ១ គ្រឿង
  • ទូរសព្ទ័ដៃ ៨ គ្រឿង
  • រថយន្ត ១ គ្រឿង
  • លិខិតឆ្លងដែន ២ ក្បាល
  • ម៉ាសុីន និងឧបករណ៍កែឆ្នៃគ្រឿងញៀន

ជនសង្ស័យនិងវត្ថុតាង

ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំផ្ទាល់របស់លោកឧត្ដមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងទាំងអស់ត្រូវបានកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង សម្រាប់ចាត់ការតាមនីតិវិធី។

administrator

Related Articles