អ៊ីរ៉ង់បាញ់ត្រូវឧទ្ធម្ភាគចក្រ Black Hawk និងយន្តហោះសង្គ្រោះ ក្នុងបេសកកម្មជួយទាហានអាមេរិកពីការធ្លាក់ F-15

អ៊ីរ៉ង់បាញ់ត្រូវឧទ្ធម្ភាគចក្រ Black Hawk និងយន្តហោះសង្គ្រោះ ក្នុងបេសកកម្មជួយទាហានអាមេរិកពីការធ្លាក់ F-15

ឧទ្ធម្ភាគចក្រ Black Hawk

ភ្នំពេញ – ក្រៅពីយន្តហោះចម្បាំង F-15E Strike Eagle ដែលត្រូវអ៊ីរ៉ង់បាញ់ទម្លាក់នៅថ្ងៃសុក្រ ឧទ្ធម្ភាគចក្រ HH-60 Black Hawk មួយគ្រឿង និងឧទ្ធម្ភាគចក្រសង្គ្រោះ-ស្វែងរកមួយគ្រឿងទៀត ក៏ត្រូវបាញ់ត្រូវដែរ នៅពេលដែលពួកគេហោះទៅជួយទាហានអាមេរិកដែលរំដោះខ្លួនចេញពីការធ្លាក់ F-15 ។

ប្រតិបត្តិការសង្គ្រោះ

តាមការផ្សាយរបស់សារព័ត៌មានអាមេរិក The Hill នៅថ្ងៃសៅរ៍ទី៤ ខែមេសា ឆ្នាំ២០២៦ អ៊ីរ៉ង់បានបាញ់ត្រូវឧទ្ធម្ភាគចក្រទាំងពីរ ប៉ុន្តែមិនមានព័ត៌មានពីការធ្លាក់ទេ។ មន្ត្រីអាមេរិកម្នាក់បានប្រាប់ទៅ NBC ថា ឧទ្ធម្ភាគចក្រពិតជាត្រូវបាញ់មែន ប៉ុន្តែទាហានទាំងអស់នៅក្នុងនោះមានសុវត្ថិភាព។

យន្តហោះ F-15

កាលពីថ្ងៃសុក្រ យន្តហោះចម្បាំង F-15E Strike Eagle ត្រូវអ៊ីរ៉ង់បាញ់ទម្លាក់នៅកណ្តាលប្រទេស ដោយអាកាសយានិកម្នាក់ក្នុងចំណោមពីរនាក់ត្រូវបានរកឃើញនិងជួយសង្គ្រោះ នៅសល់ម្នាក់ទៀតមិនទាន់ដឹងដំណឹង។ ទោះបីជាយ៉ាងណាក៏ដោយ មិនមានការបញ្ជាក់ច្បាស់ឡើយថាតើយន្តហោះត្រូវបាញ់ទម្លាក់នៅទីតាំងណាឲ្យប្រាកដ។

ប្រាក់រង្វាន់អ៊ីរ៉ង់

ក្រោយមក អ៊ីរ៉ង់បានប្រកាសផ្តល់ប្រាក់រង្វាន់ ៦០,០០០ ដុល្លារ ដល់នរណាដែលចាប់បានទាហានអាមេរិកដែលនៅរស់ពីការធ្លាក់ F-15។ ពាក់ព័ន្ធរឿងនេះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏ទទួលស្គាល់ជាផ្លូវការដែរថា F-15 ពិតជាធ្លាក់មែន ប៉ុន្តែបញ្ជាក់ថា ការបាញ់ធ្លាក់នេះនឹងមិនប៉ះពាល់ដល់ការចរចាឡើយ។

administrator

Related Articles