រាជធានីភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋានខណ្ឌចំនួន៦ បានធ្វើប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបបទល្មើសដ៏ធំមួយ ដោយឃាត់ខ្លួនជនសង្ស័យចំនួន២៧នាក់ (មានស្រី៣នាក់) ក្នុងរយៈពេលតែ៤ថ្ងៃ។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល និងអធិការដ្ឋានខណ្ឌទាំង៦។

ជនសង្ស័យទាំង២៧នាក់នេះត្រូវបានចោទប្រកាន់ក្នុងបទល្មើសចំនួន៨ករណី រួមមាន៖
- លួច០៤ករណី (ឃាត់០៤នាក់)
- មានសារធាតុញៀន០៤នាក់
- ឃាតកម្ម០១ករណី (ដេញវាយស្លាប់មនុស្ស) ឃាត់០៦នាក់
- ហិង្សាដោយចេតនា០៣ករណី ឃាត់១៧នាក់

ការចាប់ខ្លួនធ្វើឡើងតាមតំបន់ផ្សេងៗ៖
- ខណ្ឌ៧មករា៖ ចោរលួច០២ករណី ឃាត់០២នាក់
- ខណ្ឌពោធិសែនជ័យ៖ ឃាត់០១នាក់
- ខណ្ឌឬស្សីកែវ៖ ឃាត់០២នាក់
- ខណ្ឌបឹងកេងកង៖ ឃាត់១៣នាក់ (ស្រី៣នាក់)
- ខណ្ឌចំការមន៖ ឃាត់០៣នាក់
- ខណ្ឌព្រែកព្នៅ៖ ឃាតកម្ម០១ករណី ឃាត់០៦នាក់ (ក្រុមធីមការ៉ុតស្អុយ KRS)

ប្រតិបត្តិការនេះធ្វើឡើងចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦។ បន្ទាប់ពីបង្ហាញមុខជនសង្ស័យរួច ពួកគេត្រូវបានបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ការបង្ក្រាបបទល្មើសនេះបង្ហាញពីការតស៊ូមតិរបស់កម្លាំងនគរបាលក្នុងការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមនៅរាជធានីភ្នំពេញ។

អត្ថបទសរសេរដោយ ម៉េង ធា | កែសម្រួលដោយ ស្រីណា
