ជនសង្ស័យលួចរថយន្ត Fortuner បន្ទាប់ពីម្ចាស់ភ្លេចខ្លួនមួយភ្លែត ត្រូវប្រជាពលរដ្ឋប្រដេញតាមឃាត់

ជនសង្ស័យលួចរថយន្ត Fortuner បន្ទាប់ពីម្ចាស់ភ្លេចខ្លួនមួយភ្លែត ត្រូវប្រជាពលរដ្ឋប្រដេញតាមឃាត់

ភ្នំពេញ៖ ហេតុការណ៍លួចរថយន្ត Toyota Fortuner មួយគ្រឿងដែលបានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កើតឡើងនៅវេលាម៉ោង៥ព្រឹក ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ នៅលើផ្លូវលេខ១៩ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

រថយន្ត Toyota Fortuner ដែលត្រូវលួច

តាមការបញ្ជាក់ពីម្ចាស់រថយន្តបានឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានបញ្ឆេះរថយន្តទុកចោល ខណៈដែលគាត់ឈរនៅក្បែររថយន្តនោះ ប៉ុន្តែបន្ទាប់មកភ្លេចខ្លួនមួយភ្លែត។ លុះត្រាតែមានជនសង្ស័យម្នាក់បានលួចចូលទៅក្នុងរថយន្ត កាច់សោ និងបើករត់គេចខ្លួនភ្លាម។

កន្លែងកើតហេតុលួចរថយន្ត

ម្ចាស់រថយន្តបានជិះប្រដេញពីក្រោយតាមផ្លូវ ហើយស្រែកហៅថា “ចោរ! ចោរ!” ដែលបណ្តាលឱ្យប្រជាពលរដ្ឋជាច្រើននាក់ជួយប្រដេញតាមឃាត់។ ជនសង្ស័យត្រូវបានឃាត់ខ្លួនវិញនៅស្តុបសេរីភាព ខណ្ឌ៧មករា ហើយបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកវាយខ្នោះយកទៅសួរនាំភ្លាមៗ។

ការឃាត់ខ្លួនជនសង្ស័យ

រថយន្ត Toyota Fortuner ពណ៍ស ផ្លាកលេខរដ្ឋ ១៣ ២-៩៦៦៨ ត្រូវបានដកយកមកវិញដោយសុវត្ថិភាព។ បច្ចុប្បន្ន ជនសង្ស័យកំពុងតែឃាត់ខ្លួនធ្វើការសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌ៧ រានិងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់។

ដោយ៖ ភារ៉ា ដង្កោ

administrator

Related Articles