ថៃបញ្ជូនពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់វិញ ៤៩នាក់ តាមច្រកប៉ោយប៉ែត

ថៃបញ្ជូនពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់វិញ ៤៩នាក់ តាមច្រកប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖ អាជ្ញាធរថៃបានបញ្ជូនពលរដ្ឋខ្មែរដែលឆ្លងដែនខុសច្បាប់មកកម្ពុជាវិញចំនួន ៤៩នាក់ តាមរយៈច្រកទ្វារអន្តរជាតិប៉ោយប៉ែត។

ពលរដ្ឋខ្មែរត្រូវបានបញ្ជូនមកកម្ពុជាវិញ

សមត្ថកិច្ចច្រកទ្វារបានបញ្ជាក់ថា ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នៅវេលាម៉ោង១០:៤៥នាទីព្រឹក ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ មន្ត្រីជំនាញបានទទួលពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ពីអាជ្ញាធរថៃចំនួន ៤៩នាក់។

ការទទួលពលរដ្ឋពីអាជ្ញាធរថៃ

ក្នុងចំណោមពលរដ្ឋទាំងនោះមានស្រីចំនួន ១៩នាក់ និងកុមារ ០១នាក់។ សមត្ថកិច្ចបានផ្តល់ជំនួយដឹកជញ្ជូន ចែកនំប៉័ង ទឹកសុទ្ធដល់ពួកគាត់ ដោយម្នាក់ៗទទួលបាននំប៉័ង ០១ដើម និងទឹកសុទ្ធ ០១ដប។

ការផ្តល់ជំនួយដល់ពលរដ្ឋ

សមត្ថកិច្ចបន្តថា អនុវត្តតាមការណែនាំរបស់លោកឧត្ដមសេនីយ៍ទោ ប្រធាននាយកដ្ឋានច្រកទ្វារទី១ ពលរដ្ឋទាំងអស់ត្រូវបានធ្វើសម្រង់សាវតា និងថតរូបតម្កល់ទុកជាឯកសារ បន្ទាប់មកប្រគល់ជូនទៅមជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីអនុវត្តនីតិវិធីបន្ត។

នីតិវិធីសម្រង់សាវតា

ការប្រគល់ពលរដ្ឋទៅមជ្ឈមណ្ឌលសំចត

ពលរដ្ឋនៅមជ្ឈមណ្ឌលសំចត

ការចុះឈ្មោះពលរដ្ឋ

កិច្ចការទាំងអស់បានបញ្ចប់សព្វគ្រប់នាព្រឹកថ្ងៃដដែល។

administrator

Related Articles